• 2023-08-11 12:56:34
  • បាល់ទាត់

Luis Enrique សង្ឃឹម​ថា​ PSG និង​ Mbappe អាច​ព្រមព្រៀង​គ្នា​បន្ត​កុងត្រា​ថ្មី​

  • 2023-08-11 12:56:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Luis Enrique បាន​និយាយ​ទៅ​កាន់​សារព័ត៌មាន​កាល​ពី​ពេល​ថ្មីៗ​នេះ​ទាក់ទង​នឹង​រឿង​ខ្សែប្រយុទ្ធ​ Kylian Mbappe ដោយ​សង្ឃឹម​ថា​ កីឡាករ​នេះ​ និង​ក្លឹប​ Paris Saint Germain អាច​ស្វែង​រក​ដំណោះស្រាយ​ណា​មួយ​ដើម្បី​ព្រមព្រៀង​គ្នា​បន្ត​កុងត្រា​ថ្មី​ទៅ​ទៀត​។

លោក​ Luis បាន​និយាយ​ថា​៖" ស្ថាន​ភាព​រវាង​ PSG និង​ Mbappe សព្វថ្ងៃ​នេះ​យើង​ធ្លាប់​ឃើញ​ពី​អតីតកាល​មក​ហើយ​ ហើយ​ជា​លទ្ធផល​អាច​ស្វែង​រក​ដំណោះ​ស្រាយ​ដោយ​ភាព​វិជ្ជមាន​បាន​ "។

លោក​បន្ត​ថា​៖" អញ្ចឹង​ខ្ញុំ​សង្ឃឹម​ថា​ Mbappe និង​ PSG នឹង​រក​ដំណោះ​ស្រាយ​ដើម្បី​ព្រមព្រៀង​នឹង​គ្នា​បន្ត​កុងត្រា​ថ្មី​តទៅ​មុខ​ទៀត​។ នេះ​ជា​រឿង​អ្វី​ដែល​ខ្ញុំ​ចង់​បាន​មែន​ទែន​ "។

Mbappe នឹង​ដាច់​កុងត្រា​នឹង​ PSG នៅ​ឆ្នាំ​២០២៤ខាង​មុខ​នេះ​ ខណៈ​នៅ​ពេល​នេះ​គេ​មិន​ទាន់​ចង់​បន្ត​កុងត្រា​ថ្មី​ជា​មួយ​ក្លឹប​នៅ​ឡើយ​។ Real Madrid ជា​ក្លឹប​មួយ​ដែល​គេ​ស្រមៃ​ចង់​ទៅ​រហូត​មក​៕

ប្រភព៖ Fabrizio Romano

អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី