• 2023-08-10 13:27:43
  • បាល់ទាត់

West Ham ទិញ​បាន​ខ្សែ​បម្រើ​វ័យ​២៥ឆ្នាំ​រូប​នេះ​ពី​ Ajax

  • 2023-08-10 13:27:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ West Ham United បាន​ធ្វើ​ការ​ប្រកាស​ជា​ផ្លូវការ​ទិញ​យក​បាន​នូវ ​ខ្សែ​បម្រើ​ Edson Alvarez ពី​ក្លឹប​ Ajax នៅ​ក្នុង​ថ្ងៃ​នេះ​។

Alvarez បាន​ចុះ​កុងត្រា​លេង​ឲ្យ​ West Ham រយៈពេល​៥ឆ្នាំចាប់​ពី​រដូវកាល​ឆ្នាំ​២០២៣/២៤ នេះ​រហូត​ដល់​ឆ្នាំ​២០២៨​។

បើ​តាម​ Transfermarkt ខាង​ West Ham បាន​ចាយ​សរុប​៤១លាន​អ៊ឺរ៉ូ ​ដើម្បី​ទិញ​យក​ខ្សែបម្រើ​រូប​នេះ​ពី​ Ajax ។

Alvarez ធ្លាប់​លេង​ឲ្យ​ Ajax បាន​៤រដូវកាល​ដោយ​ចូល​រួម​ប្រកួត​សរុប​បាន​១៤៧ប្រកួត​ និង​ស៊ុត​ចូល​១៣គ្រាប់​៕

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី