• 2023-08-10 13:12:51
  • បាល់ទាត់

មិន​បាន​ចូល​ជួយ​ Real ក្នុង​រដូវកាល​ថ្មី​ផង​ Courtois រង​របួស​ដាច់​សរសៃ​ពួរ​

  • 2023-08-10 13:12:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកចាំទី​ Thibaut Courtois ត្រូវ​បាន​ក្លឹប​ Real Madrid ធ្វើ​ការ​ប្រកាស​ជា​ផ្លូវការ​នៅ​ក្នុង​ថ្ងៃ​នេះ​ថា​កីឡាករ​នេះ បាន​រង​របួស​ដាច់​សរសៃ​ពួរ​ (ACL)។

នៅ​ក្នុង​ពេល​ហ្វឹកហាត់​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ័​នៅ​ក្នុង​ថ្ងៃ​នេះ​ Courtois ក៏​មាន​អាការៈ​មិន​ស្រួល​ដោយ​ត្រូវ​ចាកចេញ​ទី​លាន​ហ្វឹកហាត់​ភ្លាមៗ​ទាំង​ទឹក​ភ្នែក​។

ភ្លាម​ៗ​នោះ​អ្នកចាំទី​រូប​នេះ​ក៏​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ធ្វើ​ការ​ពិនិត្យ​សុខភាព​ហើយ​ក៏​បាន​រក​ឃើញ​របួស​នេះ​តែ​ម្ដង​។

Courtois នឹង​ត្រូវ​វះកាត់​របួស​នេះ​នៅ ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​។ បើ​តាម​ Talk Sports កីឡាករ​នេះ​នឹង​ត្រលប់មក​ជួយ​ក្រុម​បាន​វិញ​នៅ​ខែ​មេសា​ ខាង​មុខ​នេះ​៕

ប្រភព៖ Real Madrid | Talk Sport ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី