• 2023-08-09 13:39:01
  • បាល់ទាត់

មិន​ទាន់​បាន​ជួយ​ Chelsea ក្នុង​រដូវកាល​ថ្មី​ PL ផង​ Nkunku មាន​របួស​រហូត​ទៅ​ដល់​រាប់​ខែ​

  • 2023-08-09 13:39:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ Christopher Nkunku មាន​មាន​របួស​ជង្គង់​រហូត​ទៅ​ដល់​ខែ​វិច្ឆិកា​ ឬ​ខែ​ធ្នូ​ ទើប​ជា​សះស្បើយ​ ខណៈ​កីឡាករ​នេះ​មិន​ទាន់​បាន​ចូល​ជួយ​ក្លឹប​ Chelsea នៅ​រដូវកាល​ថ្មី​ Premier League នៅ​ឡើយ​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ BBC ។

កីឡាករ​នេះ​ចាប់​ផ្ដើម​មាន​បញ្ហា​នេះ​ក្នុង​ការ​ប្រកួត​មិត្តភាព​តទល់នឹង​ Borussia Dortmund នៅ​ Chicago សហរដ្ឋអាមេរិក​កាល​ពី​អាទិត្យ​មុន​។

ដំបូង​ៗ​អាការៈ​របស់​ Nkunku ត្រូវ​បាន​ប៉ាន់ស្មាន​ថា​ជា​របួស​តិច​តួច​ធូរស្រាល​តែ​ប៉ុណ្ណោះ​ ប៉ុន្តែ​អាការៈ​ធ្ងន់ធ្ងរ​តម្រូវ​ឲ្យ​វះកាត់​កាល​ពី​ពេល​ថ្មីៗ​នេះ​។

គួរ​បញ្ជាក់​ផង​ដែរ​នៅ​ក្នុង​ចំនួន​ការ​ប្រកួត​មិត្តភាព​ ៥ប្រកួត​ មុន​រដូវកាល​ថ្មី​ចាប់​ផ្ដើម​ Nkunku បាន​ស៊ុត​ចូល​៣ដង​មក​។ កីឡាករ​នេះ​ទើប​តែ​ផ្លាស់​មក​កាន់​ Chelsea សម្រាប់​​រដូវកាល​នេះ​៕

ប្រភព៖ BBC អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី