• 2023-08-09 10:31:40
  • ព័ត៌មាន

Maguire កៀកមែនទែន​ហើយ​ក្នុង​ការ​ចាកចេញ​ពី Man Utd ក្រោយ​មាន​ក្លឹប​អង់គ្លេស​មួយ​ចង់​បាន

  • 2023-08-09 10:31:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ការពារ​អង់គ្លេស​កីឡាករ Harry Maguire កៀក​មែនទែន​ហើយ​ក្នុង​ការ​ចាកចេញ​ពី​ក្លឹប​បិសាចក្រហម​ Manchester United ក្រោយ​ពេល​ដែល​ក្លឹប West Ham ចាប់អារម្មណ៍ដាក់​សំណើ​តម្លៃ​ក្បែរ ៤០លាន​ដុល្លារ​អាមេរិក​ទៅ​កាន់​ Man Utd។

ប្រភព​ពី​ Goal បាន​ឱ្យ​ដឹង​ថា West Ham បាន​ដាក់​សំណើ​ដំបូង​ក្នុង​តម្លៃ ២៥លាន​ដុល្លារអាមេរិក តែ​ត្រូវ​ខាងបិសាចក្រហម​បដិសេធ។

លុះ​ក្រោយ​មក​ទៀត ក្លឹប​ដែល​មាន​មូលដ្ឋាន​នៅ​រាជធានីឡុងដុង​មួយ​នេះ​ដាក់​ពាក្យ​ទិញ​ក្នុង​តម្លៃ ៣០លាន​ផោន ឬ ប្រមាណ ៣៨លាន​ដុល្លារ​អាមេរិក។ ខាង Man Utd ជា​គោលការណ៍​បាន​ព្រមព្រៀង​លើ​សំណើ​មួយ​នេះហើយ។

សូមជម្រាបផងដែរថា Maguire ត្រូវ​បាន​ផ្ទេរ​ចេញ​ពី​ក្លឹប Leicester City កាល​ពី​ឆ្នាំ២០១៩ ក្នុង​តម្លៃប្រមាណ ១០០លាន​ដុល្លារ​។ យ៉ាងណាមិញ កីឡាករ​រូប​នេះ​ហាក់​បាត់​បង់​ទំនុក​ចិត្ត​ពី​សំណាក់​អ្នកចាត់ការ​ Manchester United លោក Erik Ten Hag ដោយ​ Maguire មិន​សូវ​បាន​ចូល​ប្រកួត ហើយ​ថ្មីៗ​នេះ​តំណែង​ប្រធាន​ក្រុម​ក៏​បាត់បង់​ទៅ​ទៀត៕

ប្រភព៖ Goal អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី