/64ccdf7676066_1691148120_medium.jpg)
- 2023-08-04 11:28:17
- ព័ត៌មាន
សំបុត្រប្រកួតក្រៅដីដំបូងរបស់ Messi ជាមួយក្លឹប Miami ត្រូវបានលក់ដាច់ត្រឹមតែជាង ១០នាទីប៉ុណ្ណោះ
- 2023-08-04 11:28:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សំបុត្រប្រកួតក្រៅដីដំបូងរបស់ Messi ជាមួយក្លឹប Miami ត្រូវបានលក់ដាច់ត្រឹមតែជាង ១០នាទីប៉ុណ្ណោះ
ចន្លោះមិនឃើញ
សំបុត្រប្រកួតក្រៅដីដំបូងបង្អស់របស់ខ្សែប្រយុទ្ធអាហ្សង់ទីន Lionel Messi ជាមួយក្លឹបអាមេរិក Inter Miami ត្រូវបានលក់ដាច់ក្នុងរយៈពេលតែ ១០នាទីប៉ុណ្ណោះ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg។
ប្រកួតក្រៅដីដំបូងរបស់ Messi ជាមួយនឹងក្លឹបស្រុកអាមេរិកគឺប៉ះនឹងក្លឹបលីគកំពូលអាមេរិក FC Dallas ដែលធ្វើឡើងនៅថ្ងៃទី៦ ខែសីហាខាងមុខនេះ នៅកីឡដ្ឋាន Toyota ដែលស្ថិតនៅក្នុងទីក្រុង Frisco រដ្ឋតិចសាស់។
ប្រកួតនេះដាក់លក់សរុប ២ម៉ឺនសំបុត្រ ដោយតម្លៃតិចបំផុត ២៩៩ដុល្លារ និងថ្លៃបំផុត ៦០០ដុល្លារ។
សូមជម្រាបផងដែរថា Messi បានមកលេងនៅស្រុកអាមេរិកតាំងពីខែមិថុនា ឆ្នាំ២០២៣នេះ ក្រោយពីចំណាយពេលអស់ជាង ២ឆ្នាំនៅស្រុកបារាំង៕