• 2023-08-02 12:43:04
  • បាល់ទាត់

Klopp ភ្ញាក់ផ្អើល​នឹង​ទម្រង់​លេង​របស់​ Mane នៅ​ Bayern

  • 2023-08-02 12:43:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Jurgen Klopp អ្នកចាត់ការ​ក្លឹប​ Liverpool ភ្នាក់​ផ្អើល​ស្រឡាំងកាំង​នឹង​ទម្រង់​លេង​របស់​ខ្សែប្រយុទ្ធ​ Sadio Mane នៅ​ក្លឹប​ Bayern Munich ។

លោក​ Klopp បាន​និយាយ​ថា​៖" ខ្ញុំ​មិន​ដឹង​ថា​ Mane គេ​មាន​បញ្ហា​អី​ទេ​នៅ​ Bayern ហ្នឹង​គ្រាន់​តែ​ថា​ កាល​គេ​ចាកចេញ​ពី​យើង​ គេ​ចាកចេញ​ក្នុង​ទម្រង់​លេង​ដ៏​ល្អ​ណាស់​ ជា​កីឡាករ​លំដាប់​ពិភព​លោក​ "។

លោក​បន្ត​ថា​៖" ប៉ុន្តែ​មិន​ដឹង​យ៉ាង​ម៉េច​ដែរ​ នៅ​ហ្នឹង​បរិយាកាស​ថ្មី​ ការ​រំពឹង​ទុក​ថ្មី​ហើយ​មើល​ទៅ​ ខ្ញុំ​មិន​ដែល​បាន​និយាយ​ជា​មួយ​ Mane ពី​រឿង​ហ្នឹង​ផង​ "។

Mane មក​លេង​ឲ្យ​ Bayern បាន​១រដូវកាល​ដោយ​ចូល​រួម​បាន​ ៣៨ប្រកួត​ និង​ស៊ុត​ចូល​១២គ្រាប់​។ សម្រាប់​រដូវកាល​ថ្មី​នេះ​ គេ​បាន​ផ្លាស់​ទៅ​កាន់​ក្លឹប​ Al Nassr ៕

ប្រភព៖ Fotmob

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់
អត្ថបទថ្មី