• 2023-07-31 08:35:28
  • ព័ត៌មាន

ក្រុមបាល់ទាត់នារី ហ្វីលីពីន ធ្លាក់ចេញពីព្រឹត្តិការណ៍ Women's World Cup 2024 ប៉ុន្តែឈ្នះចិត្តអ្នកគាំទ្រ

  • 2023-07-31 08:35:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមបាល់ទាត់នារី ជម្រើសជាតិហ្វីលីពីនបានធ្លាក់ចេញពីការប្រកួតបាល់ទាត់ពិភពលោក Women’s World Cup 2024 ដែលធ្វើឡើងនៅប្រទេស នូវែលសេឡង់។

សហព័ន្ធកីឡាបាល់ទាត់ហ្វីលីពីនបាននិយាយថា វាគឺជាការបង្ហាញខ្លួនលើកដំបូង ដ៏អស្ចារ្យដែលបានឃើញការស៊ុតបញ្ចូលគ្រាប់បាល់ World Cup លើកដំបូងរបស់ប្រទេសខ្លួន។ ហ្វីលីពីនចាញ់ន័រវែស ៦-០ ពោលគឺ ៥ថ្ងៃបន្ទាប់ពីបានយកឈ្នះលើម្ចាស់ផ្ទះ នូវែលសេឡង់ ១-០។ ប្រជាជនហ្វីលីពីនបានអបអរសាទរកីឡាការិនី របស់ពួកគេ ដែលបានប្តេជ្ញាថានឹងត្រលប់មកវិញកាន់តែខ្លាំងជាងមុនទៀត។ គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិនារី ហ្វីលីពីន Alen Stajcic បានសរសើរកូនក្រុមរបស់លោកដែលភាគច្រើនជាកូនកាត់ ហ្វីលីពីន-អាមេរិកសម្រាប់ការធ្វើបានយ៉ាងល្អ លើសកម្រិតលេងរបស់ពួកគេ។

គ្រូបង្វឹករូបនេះបាននិយាយថា "ពួកគេទាំងនោះ គឺជាក្រុមដ៏មានកិត្យានុភាព ហើយពួកគេបានទុកយើងដាច់ដោយឡែក។ យើងបានព្យាយាមគ្រប់វិធីរហូតដល់ទីបញ្ចប់ ហើយខ្ញុំមានមោទនភាពចំពោះបេះដូង និងស្មារតីនៃក្រុមរបស់យើង" ។

ខ្សែប្រយុទ្ធ Sarina Bolden ដែលបានស៊ុតបាល់បញ្ចូលទីគ្រាប់បាល់ World Cup ជាប្រវត្តិសាស្ត្រលើកដំបូងរបស់ប្រទេសក្នុងអំឡុងពេលប្រកួតជាមួយនូវែលសេឡង់បាននិយាយ ថា "នៅក្នុងបាល់ទាត់ អ្វីៗមិនអាចសម្រេចតាមចិត្តយើងចង់ទេ" ។ កីឡាការិនីរូបនេះ បាននិយាយថា "នៅក្នុងការប្រកួតទល់នឹង នូវែលហ្សេឡង់ យើងមានអារម្មណ៍ឈឺចាប់ពីអ្វីដែលមិនដំណើរការតាមចិត្តរបស់យើង។ ហើយយើងបានរៀនសូត្រ និងយើងរីកចម្រើនចាប់ពីទីនេះទៅ"៕

អត្ថបទ ៖ សង្ហា

មតិយោបល់