• 2023-07-28 12:44:33
  • បាល់ទាត់

Mane កាន់​តែ​កៀក​ផ្លាស់​ទៅ​កាន់​ក្លឹប​ Al Nassr

  • 2023-07-28 12:44:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែប្រយុទ្ធ​ Sadio Mane កាន់​តែ​កៀក​ផ្លាស់​ពី​ក្លឹប​ Bayern Munich ចាកចេញ​ទៅ​កាន់​ក្លឹប​ Al Nassr នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ Fabrizio Romano នៅ​ក្នុង​ថ្ងៃ​នេះ​។

នៅ​ក្នុង​ខណៈ​ពេល​នេះ​ Al Nassr បាន​ចរចា​កុងត្រា​ផ្ទាល់​ជា​មួយ​ Bayern Munich ហើយ​ដោយ​ការ​ចរចា​នេះ​ត្រូវ​បាន​គេ​ដឹង​មាន​លក្ខណៈ​វិជ្ជមាន​។

ទោះ​ជា​យ៉ាង​ណា​កុងត្រា​ទិញ​យក​ Mane នេះ​មិន​ទាន់​សម្រេច​ច្បាស់​លាស់​ទេ​ គ្រាន់​តែ​ការ​ចរចា​មាន​ការ​ត្រូវ​រ៉ូវ​គ្នា​ច្រើន​ដោយ​ភាគី​ទាំង​ពីរ​ចង់​បញ្ចប់​ការ​ចរចា​នេះ​ក្នុង​ឆាប់ៗ​នេះ​។

ខ្សែប្រយុទ្ធ​ Mane គឺ​ចង់​នៅ​បន្ត​ជា​មួយ​ Bayern Munich ប៉ុន្តែ​ខាង​ក្លឹប​អាល្លឺម៉ង់​នេះ​ចង់​ឲ្យ​កីឡាករ​នេះ​ចាកចេញ​ បន្ទាប់​ពី​ Al Nassr បាន​នឹង​​ផ្ដល់​នូវ​កុងត្រា​យ៉ាង​សន្ធឹកសន្ធាប់​ឲ្យ​តែ​ Bayern Munich ព្រម​៕

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់
អត្ថបទថ្មី