• 2023-07-27 10:53:45
  • បាល់ទាត់

Mbappe មិន​ព្រម​ចរចា​ជាមួយ Al Hilal ទោះ​ក្លឹប​ហ៊ាន​ឲ្យ​ប្រាក់​ឈ្នួល​ជិត ៨០០ លាន​ដុល្លារ

  • 2023-07-27 10:53:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ Kylian Mbappe មិន​ព្រម​ចរចា​ជាមួយ​ក្លឹប​អារ៉ាប៊ីសាអ៊ូឌីត Al Hilal។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ Fabrizio Romano។

នេះ​បើ​ទោះ​ជា​មាន​របាយការណ៍​ថា ក្លឹប​ Al Hilal ហ៊ាន​ឲ្យ​ប្រាក់​ឈ្នួល​ដល់​ Mbappe ដល់​ទៅ​ប្រមាណ ៧០០​ លាន​អឺរ៉ូ​ក្នុង​មួយ​ឆ្នាំ បើ​កីឡាករ​រូប​នេះ​ព្រម​ផ្ទេរ​ចេញ​ពី PSG ទៅ​ចូល​រួម​ជាមួយ​ក្លឹប​អារ៉ាប៊ីសាអ៊ូឌីត។ លើស​ពី​នេះ ក្លឹប​មហាសេដ្ឋី​មួយ​នេះ ហ៊ាន​ឲ្យ PSG ដល់​ទៅ ៣០០ លាន​អឺរ៉ូ ជា​ថ្នូរ​ថ្លៃ​ផ្ទេរ​កីឡាករ​បារាំង​វ័យ ២៤ ឆ្នាំ​រូប​នេះ។

យោង​តាម​ការ​រាយការណ៍​ចុង​ក្រោយ ក្រុម​គ្រួសារ Mbappe សប្បាយ​ចិត្ត​នឹង​សំណើ​របស់ Al Hilal ហើយ​លើក​ទឹក​ចិត្ត​ចង់​ឲ្យ​ Mbappe ទៅ​ចូល​រួម​ជាមួយ​ក្លឹប​អារ៉ាប៊ីសាអ៊ូឌីត។

PSG មិន​ទាន់​ឆ្លើយ​តប​យ៉ាង​ណា​ឡើយ ដោយ​រង់ចាំ​សំណើ​ផ្លូវ​ការ។ ទោះ​ជា​យ៉ាង​ណា ក្លឹប​យក្ស​បារាំង​ធ្លាប់​និយាយ​ថា បើ​ក្លឹប​ណា​ហ៊ាន​ឲ្យ​ថ្លៃ​ផ្ទេរ​ប្រមាណ ២០០ លាន​អឺរ៉ូ ទើប​អាច​មក​ចរចា​យក Mbappe បាន។

តាម​ពិត​ទៅ PSG មិន​ចង់​ផ្ទេរ​ចេញ Mbappe ឡើយ ហើយ​ចង់​ឲ្យ​កីឡាករ​រូប​នេះ​បន្ត​លេង​ឲ្យ​ក្លឹប​តាម​រយៈ​ការ​ចុះ​កុងត្រា​ថ្មី។ យ៉ាង​នេះ​ក្ដី Mbappe ទេ​តើ​ ដែល​មិន​ព្រម​ត​កុងត្រា​កាល​ពី​ពេល​ថ្មីៗ​នេះ។ ការណ៍​នេះ​មាន​ន័យ​ថា កុងត្រា Mbappe នៅ PSG នឹង​ផុត​កំណត់​នៅ​ខែ​មិថុនា​ឆ្នាំ​ក្រោយ។ ក្នុង​ករណី​នេះ PSG មាន​តែ​ជម្រើស​ពីរ​ប៉ុណ្ណោះ។ ទី​មួយ គឺ​ផ្ទេរ Mbappe ចេញ​ក្នុង​ទីផ្សារ​រដូវ​កាល​ក្ដៅ និង​ទី​ពីរ គឺ​ទុក Mbappe នៅ​រដូវ​កាល​នេះ តែ​ត្រូវ​បាត់បង់ Mbappe ដោយ​មិន​បាន​អ្វី​សោះ​នៅ​រដូវ​កាល​ក្រោយ។

តាម​ប្រភព​ពី​ PSG ក្លឹប​មិន​អាច​ទទួល​យក​ជម្រើស​ទី​ពីរ​បាន​ឡើយ ដោយ​ក្លឹប​បាន​វិនិយោគ​យ៉ាង​ច្រើន​លាន​អឺរ៉ូ​ទៅ​លើ Mbappe។ លើស​ពី​នេះ មន្ត្រី​ PSG ខ្លះ​ថែម​ទាំង​ដាក់​ការ​សង្ស័យ​ថា​ Mbappe មាន​កិច្ចសន្យា​សម្ងាត់​រួច​បាត់​ទៅ​ហើយ​ជាមួយ Real Madrid ដើម្បី​ទៅ​ចូល​រួម​ជាមួយ​ក្លឹប​យក្ស​អេស្ប៉ាញ​នៅ​រដូវ​កាល​ក្រោយ​ដោយ PSG មិន​ទទួល​បាន​ថ្លៃ​ផ្ទេរ​សូម្បី​តែ​មួយ​សេន។

Mbappe គឺ​ជា​កីឡាករ​ល្អ​របស់​ PSG ហើយ​មក​ចូល​រួម​ជាមួយ​ក្លឹប​តាំង​ពី​ឆ្នាំ ២០១៧ មក ហើយ​លេង​សរុប​ឲ្យ​ក្លឹប ២៦០ ប្រកួត និង​ស៊ុត​ចូល ២១២ គ្រាប់។ Real Madrid គឺ​ជា​ក្លឹប​ដែល​តែង​តែ​ចាប់​អារម្មណ៍​ខ្លាំង​លើ​កីឡាករ​រូប​នេះ។​ តួយ៉ាង ឆ្នាំ​២០២១ Real ហ៊ាន​ដេញ​ថ្លៃ​ជាង ១៦០ លាន​អឺរ៉ូ​ក្នុង​ផ្ទេរ​យក Mbappe តែ PSG បដិសេធ៕

ប្រភព៖ Twitter អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី