• 2023-07-26 12:17:07
  • បាល់ទាត់

ប្រធាន​ Bayernថា​ ភ្នាក់​ងារ​របស់​ Mane ពិត​ជា​បាន​ទាក់ទង​ចរចា​កុងត្រា​នឹង​ Al Nassr មែន​

  • 2023-07-26 12:17:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Herbert Hainer ប្រធាន​ក្លឹប​ Byern Munich បាន​និយាយ​ទៅ​កាន់​សារព័ត៌មាន​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ ភ្នាក់ងារ​កីឡាករ​របស់​ខ្សែប្រយុទ្ធ​ Sadio Mane ពិត​ជា​បាន​ទាក់ទង​ចរចា​កុងត្រា​នឹង​ក្លឹប​ Al Nassr ពិត​ប្រាកដ​មែន​។

លោក​ Hainer បាន​និយាយ​ថា​៖" ពិត​ណាស់​ខាង​ Bayern Munich យើង​ពិត​ជា​ត្រូវ​បាន​គេ​ឲ្យ​ដំណឹង​មក​ថា​ ភ្នាក់ងារ​របស់​ Sadio Mane កំពុង​ចរចា​កុងត្រា​ជា​មួយ​ Al Nassr "។

ប្រធាន​ក្លឹប​រូប​នេះ​បន្ត​ថា​៖" នេះ​ជា​រឿង​ល្អ​។ ប៉ុន្តែ​តាម​អ្វី​ដែល​ខ្ញុំ​ដឹង​ ពួក​គេ​ទើប​តែ​ចរចា​លើក​ដំបូង​។ យើង​មាន​តែ​ចាំ​មើល​ៗ​ថា​នឹង​មាន​អ្វី​កើត​ឡើង​ "។

Mane ទៅ​លេង​ឲ្យ​ Bayern បាន​១រដូវកាល​ហើយ​ ដោយ​ចូល​លេង​បាន​ ៣៨ប្រកួត​ និង​ស៊ុត​ចូល​ ១២គ្រាប់​។

បើ​តាម​ Fabriziano Romano ខ្សែប្រយុទ្ធ​ Mane គឺ​ចង់​នៅ​បន្ត​ជា​មួយ​ Bayern Munich ប៉ុន្តែ​ខាង​ក្លឹប​អាល្លឺម៉ង់​នេះ​ចង់​ឲ្យ​កីឡាករ​នេះ​ចាកចេញ​ បន្ទាប់​ពី​ Al Nassr បាន​នឹង​​ផ្ដល់​នូវ​កុងត្រា​យ៉ាង​សន្ធឹកសន្ធាប់​ឲ្យ​តែ​ Bayern Munich ព្រម​៕

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់
អត្ថបទថ្មី