• 2023-07-25 13:53:49
  • បាល់ទាត់

ល្បី​ថា​ ភ្នាក់ងារ​របស់​ Mane នឹង​ទៅ​ចរចា​កុងត្រា​ជា​មួយ​ Al Nassr

  • 2023-07-25 13:53:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Björn Bezemer ភ្នាក់ងារ​កីឡាករ​របស់​ ខ្សែប្រយុទ្ធ​ Sadio Mane នឹង​ទៅ​ចរចា​កុងត្រា​ជា​មួយ​ក្លឹប​ Al Nassr នៅ​ក្នុង​ពេល​ឆាប់​ៗ​នៅ​ប្រទេស​ជប៉ុន​។ បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ Fabrizio Romano

ភ្នាក់ងារ​ខាង​លើ​នេះ​នឹង​ទៅ​ចរចា​កុងត្រា​លម្អិត​ជា​មួយ​ក្លឹប​អារ៉ាប៊ីសាអ៊ូឌីត​មួយ​នេះ​ បន្ទាប់​ពី​ Mane បាន​បើក​ដៃ​ឲ្យ​ទៅ​ធ្វើ​ដូច្នេះ​កាល​ពី​សប្ដាហ៍​មុន​។

តាម​ពិត​ទៅ​ Mane គឺ​ចង់​នៅ​បន្ត​ជា​មួយ​ Bayern Munich ប៉ុន្តែ​ខាង​ក្លឹប​អាល្លឺម៉ង់​នេះ​ចង់​ឲ្យ​កីឡាករ​នេះ​ចាកចេញ​ បន្ទាប់​ពី​ Al Nassr បាន​នឹង​​ផ្ដល់​នូវ​កុងត្រា​យ៉ាង​សន្ធឹកសន្ធាប់​ឲ្យ​តែ​ Bayern Munich ព្រម​។

Mane ទៅ​លេង​ឲ្យ​ Bayern បាន​១រដូវកាល​ហើយ​ ដោយ​ចូល​លេង​បាន​ ៣៨ប្រកួត​ និង​ស៊ុត​ចូល​ ១២គ្រាប់​៕

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់
អត្ថបទថ្មី