- 2023-07-18 11:05:36
- បាល់ទាត់
ទោះចេញពីទ្វីបអឺរ៉ុប Ronaldo នៅបន្តចង់ជួយព័រទុយហ្គាល់ក្នុងព្រឹត្តិការណ៍ Euro 2024
- 2023-07-18 11:05:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទោះចេញពីទ្វីបអឺរ៉ុប Ronaldo នៅបន្តចង់ជួយព័រទុយហ្គាល់ក្នុងព្រឹត្តិការណ៍ Euro 2024
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធព័រទុយហ្គាល់កីឡាករ Cristiano Ronaldo បាននិយាយកាលពីពេលថ្មីៗនេះថា ខ្លួនចង់បន្តលេងឱ្យក្រុមជម្រើសជាតិបន្តទៅទៀត សម្រាប់ព្រឹត្តិការណ៍បាល់ទាត់អឺរ៉ុបឆ្នាំ២០២៤។
Ronaldo ធ្លាប់ជួយព័រទុយហ្គាល់ឱ្យឈ្នះពាន UEFA Euro កាលពីឆ្នាំ២០១៦ កន្លងទៅ។
នៅពេលសាកសួរអំពីអនាគតនៅក្រុមជម្រើសជាតិ កីឡាករលេងនៅក្លឹបអារ៉ាប៊ីសាអ៊ូឌីតរូបនេះបានលើកឡើងថា៖ «ខ្ញុំតែងតែចង់បង្កើតស្នាដៃ និងបង្ហាញពីសមត្ថភាព...។ សមត្ថភាព និងស្នាដៃទាំងនោះបង្ហាញថា ខ្ញុំអាចក្លាយជាគំរូនៃភាពគង់វង្សយូរអង្វែង ដោយនៅអាយុ ៣៨ឆ្នាំកន្លះ ខ្ញុំគិតថា ខ្ញុំនឹងធ្វើនូវរឿងដ៏គួរឱ្យចាប់អារម្មណ៍»។
«តើខ្ញុំត្រូវធ្វើអីខ្លះ? រកគ្រាប់បាល់ Assist ក៏ដូចជាការត្រៀមលក្ខណៈសម្រាប់ការជ្រើសរើសសម្រាប់ក្រុមជម្រើសជាតិ ព្រមទាំងជួយឱ្យក្រុមជម្រើសជាតិធ្វើបានល្អនៅវគ្គជម្រុះ ជួយក្រុមឱ្យទទួលបានលទ្ធផលល្អនៅព្រឹត្តិការណ៍បាល់ទាត់អឺរ៉ុប ក៏ដូចជាបន្តធ្វើអ្វី ដែលខ្ញុំបានធ្វើក្នុងអាជីពបាល់ទាត់ ២១ឆ្នាំរបស់ខ្ញុំ»។ នេះជាការបន្ថែមរបស់ Ronaldo។
សូមជម្រាបផងដែរថា Ronaldo បានចេញមុខមាត់នៅក្នុងពិភពបាល់ទាត់ដំបូងនៅឆ្នាំ២០០៣ ដោយចាកចេញពីព័រទុយហ្គាល់ ហើយស្វែងរកភាពជោគជ័យនៅអង់គ្លេស។ កីឡាកររូបនេះកំពុងតែលេងនៅក្លឹបអារ៉ាប៊ីសាអ៊ូឌីត Al Nassr ចាប់តាំងពីដើមឆ្នាំ២០២៣នេះ។
Ronaldo បានចូលលេងឱ្យក្រុមព័រទុយហ្គាល់តាំងពីឆ្នាំ២០០៣ ដោយចាប់ពីពេលនោះមក កីឡាកររូបនេះរកបាន ១២៣គ្រាប់ និងបង្ហាញខ្លួនបាន២០០ប្រកួត៕