- 2023-07-17 13:22:23
- បាល់ទាត់
ល្បីថា Rashford ព្រមបន្តកុងត្រាថ្មីរយៈពេលវែងជាមួយ Man Utd
- 2023-07-17 13:22:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ល្បីថា Rashford ព្រមបន្តកុងត្រាថ្មីរយៈពេលវែងជាមួយ Man Utd
ចន្លោះមិនឃើញ
ខ្សែស្លាប Marcus Rashford ត្រូវបានសារព័ត៌មានជាច្រើនចុះផ្សាយថា បានព្រមព្រៀងជាគោលការណ៍នៅក្នុងការបន្តកុងត្រាថ្មីរយៈពេល៥ឆ្នាំ រហូតដល់ឆ្នាំ២០២៨ ជាមួយ Manchester United នេះបើយោងតាមការចុះផ្សាយរបស់ The Athletic ។
តាមពិតទៅកីឡាករនេះនឹងដាច់កុងត្រាជាមួយបិសាចក្រហមនៅឆ្នាំ២០២៤ខាងមុខ ក៏បានចរចាបន្តជាមួយ Man Utd ប៉ុន្តែទន្ទឹមគ្នានេះផងដែរក៏មាន PSG ចរចាចង់បានផងដែរ។
ទោះជា PSG បានឲ្យប្រាក់ពលកម្ម ក៏ដូចជាប្រាក់ឧបត្ថម្ភច្រើនជាងគេក៏ដោយ ប៉ុន្តែ Rashford នៅតែបន្តជ្រើសរើសនៅបន្តជាមួយ Man Utd ។
Rahford ជាកីឡាករបណ្ដោះបណ្ដាលនៅ Man Utd ដោយកាលពីមុនរដូវកាលបានចូលលេង ៥៦ប្រកួត និងស៊ុតចូលរហូតទៅដល់ ៣០គ្រាប់ឯណោះ៕