• 2023-07-14 13:25:24
  • បាល់ទាត់

Messiថា​ បើ​អាហ្សង់ទីន​មិន​ឈ្នះ​ World Cup ឆ្នាំ​មុន​ ច្បាស់​ណាស់​គេ​មិន​បន្ត​នៅ​ក្រុម​ជម្រើស​ជាតិ​ទៀត​ទេ​

  • 2023-07-14 13:25:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែប្រយុទ្ធ​ Lionel Messi បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ បើ​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​មិន​ឈ្នះ​ពាន​ World Cup ឆ្នាំ​២០២២កន្លង​ទៅ​នេះ​ទេ​ ច្បាស់​ណាស់​គេ​នឹង​មិន​បន្ត​លេង​នៅ​ក្រុម​ជម្រើស​ជាតិ​ទៀត​នោះ​ទេ​។

Messi បាន​និយាយ​ថា​៖" ខ្ញុំ​ពិត​ជា​សប្បាយ​ចិត្ត​មែន​ទែន​ពេល​ដែល​ឈ្នះ​ World Cup ហ្នឹង​ ព្រោះ​ខ្ញុំ​មិន​ទទួល​បាន​អារម្មណ៍​មួយ​ហ្នឹង​កន្លង​មក​ទេ​។ នៅ​ពេល​ហ្នឹង​វា​អាច​ជា​ការ​ប្រកួត​ World Cup លើក​ចុង​ក្រោយ​របស់​ខ្ញុំ​ អញ្ចឹង​ហើយ​ច្បាស់​ណាស់​ បើ​មិន​ឈ្នះ​ពេល​ហ្នឹង​ទេ​ ខ្ញុំ​នឹង​មិន​បន្ត​នៅ​ក្រុម​ជម្រើស​ជាតិ​ទៀត​ទេ​ "។

កីឡាករ​នេះ​បន្ត​ថា​៖" ឥឡូវ​យើង​ឈ្នះ​ពាន​នេះ​ អញ្ចឹង​ហើយ​ខ្ញុំ​មិន​អាច​ចាកចេញ​ពី​ក្រុម​ជម្រើស​ជាតិ​ហ្នឹង​ទេ​។ ខ្ញុំ​​ពេញ​ចិត្ត​នឹង​នៅ​បន្ត​ទៀត​។ កាល​ហ្នឹង​ខ្ញុំ​សប្បាយ​ចិត្ត​ និង​មាន​ភាព​ជឿជាក់​ដូច​អ្វី​ដែល​ក្រុម​មាន​ឲ្យ​មក​ខ្ញុំ​អញ្ចឹង​ "។

នៅ​ខណៈ​នេះ​ Messi កំពុង​លេង​នៅ​ក្លឹប​ Inter Maimi ហើយ​ក៏​បន្ត​នៅ​លេង​ឲ្យ​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​ផង​ដែរ​៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់
អត្ថបទពេញនិយម