/64afdbc109a00_1689246600_medium.jpg)
- 2023-07-13 11:14:18
- បាល់ទាត់
FIFA ហាមក្លឹប Al-Nassr មិនឲ្យនាំចូលកីឡាករថ្មី
- 2023-07-13 11:14:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
FIFA ហាមក្លឹប Al-Nassr មិនឲ្យនាំចូលកីឡាករថ្មី
ចន្លោះមិនឃើញ
សហព័ន្ធបាល់ទាត់អន្តរជាតិហៅកាត់ថា FIFA បានសម្រេចដាក់បម្រាមទៅលើក្លឹប Al-Nassr មិនឲ្យនាំចូលកីឡាករថ្មីរយៈពេល ៣ រដូវកាល។
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Daily Mail មូលហេតុនាំឲ្យ FIFA សម្រេចបែបនេះ គឺដោយសារក្លឹបអារ៉ាប៊ីសាអ៊ូឌីត Al-Nassr មិនបានបំពេញកាតព្វកិច្ចបង់ប្រាក់ដែលជំពាក់ទៅឲ្យក្លឹប Leicester City ចំពោះការផ្ទេរកីឡាករ Ahmed Musa កាលពីឆ្នាំ ២០១៨។ ទឹកប្រាក់ដែលជំពាក់នោះគឺប្រមាណ ៤០ ម៉ឺនផោនបូកនឹងការប្រាក់មួយចំនួន។
បើតាមប្រភពដដែល ក្លឹបអារ៉ាប៊ីសាអ៊ូឌីតកំពុងដុតដៃដុតជើងដោះស្រាយបញ្ហាមួយនេះ ហើយចង់មានចេតនាបង់ប្រាក់ជំពាក់នោះទៅឲ្យ Leicester ដើម្បីបញ្ចប់រឿង។
FIFA ក្នុងថ្ងៃនេះ ក៏បានបញ្ជាក់ផងដែរថា បើសិនជាបំណុលនេះត្រូវបានទូទាត់ នោះបម្រាមមួយនេះនឹងត្រូវបានដកភ្លាម។
រហូតមកទល់ពេលនេះ មិនទាន់មានចុះផ្សាយណាមួយដែលអាចរំលេចថា ហេតុអីបានក្លឹបអារ៉ាប៊ីសាអ៊ូឌីតមិនទូទាត់ប្រាក់បំណុលនេះឲ្យ Leicester ហើយបន្តមិនសងរហូតដល់ទទួលបម្រាមពី FIFA បែបនេះ។
ក្លឹប Al-Nassr គឺជាក្លឹបដ៏ធំមួយរបស់លីគកំពូលអារ៉ាប៊ីសាអ៊ូឌីត។ ក្លឹបនេះមានធនធានសន្ធឹកសន្ធាប់ ហើយហ៊ានចំណាយថវិកាជាច្រើនក្នុងការផ្ទេរចូលកីឡាករ។ តួយ៉ាង ក្លឹបផ្ទេរចូលខ្សែប្រយុទ្ធ Cristiano Ronaldo កាលពីដើមឆ្នាំនេះ ដោយហ៊ានឲ្យកុងត្រារយៈពេល ២ ឆ្នាំ ក្នុងមួយឆ្នាំទទួលបានប្រាក់ឈ្នួលដល់ទៅ ១៧៥ លានផោនឯណោះ។
Ronaldo លេងបានសរុបឲ្យ Al-Nassr ចំនួន ១៩ ប្រកួត និងស៊ុតចូល ១៦ គ្រាប់៕