• 2023-07-12 13:01:07
  • បាល់ទាត់

ប្រធាន​ក្លឹប Barcelona ទម្លាយ​ពី​មូលហេតុ​ដែល Messi មិន​ត្រលប់​មក​វិញ

  • 2023-07-12 13:01:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Juan Laporta ប្រធាន​ក្លឹប Barcelona បាន​ទម្លាយ​ថា ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន​ Lionel Messi មិន​ចង់​មក​ក្លឹប​លោក​វិញ ដោយសារ​តែ​ខ្លាច​រង​សម្ពាធ​ដូច​កាល​នៅ​ក្លឹប Paris Saint-Germain។

Messi បាន​រួមរស់​ជាមួយ Barcelona ចង់​មួយ​អាជីព​បាល់ទាត់​របស់​ខ្លួន​រហូត​ដល់​ឆ្នាំ២០២១ ទើប​សម្រេច​ទៅ​លេង​នៅ​ស្រុក​បារាំង។ នៅ​ឆ្នាំ២០២៣ កីឡាករ​រូប​នេះ​ក៏​ផ្លាស់​ទ្រនំ​ទៅ​នៅ​ស្រុក​អាមេរិក​ជាមួយ​ក្លឹប​ Inter Miami របស់​វីរបុរស​បាល់ទាត់​អង់គ្លេស​លោក David Beckham។

យ៉ាងណាមិញ មុន​នឹង​ទៅ​នៅ​អាមេរិក មាន​ពាក្យ​ល្ហិចល្ហៀង​ជា​ច្រើន​ថា Messi ចង់​មក​ទ្រនំ​ចាស់​នៅ​ Barcelona វិញ តែ​ក្រោយ​មក​ក៏​សម្រេច​ទៅ​អាមេរិក​វិញ។

ទាក់ទិន​នឹង​រឿង​នេះ​ដែរ លោក​ប្រធាន​ក្លឹប Barcelona បាន​និយាយ​ថា៖ «កីឡាករ​ [Messi] ចង់​មក​វិញ ឪពុក​គាត់​ក៏​ចង់​មក​ដែរ»។

«គាត់ [Messi] បាន​ប្រាប់​ខ្ញុំ​ថា គាត់​សម្រេច​ទៅ​លេង​នៅ Inter Miami ដោយសារ​តែ​គាត់​បាន​ចំណាយ​ពេល​ជូរចត់​ និង​រង​សម្ពាធ​ខ្លាំង​នៅ​ប៉ារីស»។ នេះ​ជា​ការ​បន្ថែម​របស់​លោក Laporta។

លោក​បាន​បន្ថែម​ថា៖ «នៅ​ម៉ាយអាមី គាត់​អាច​ស្ងប់​ចិត្ត​ជាង [នៅ​ Barcelona]»៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់