• 2023-07-11 10:59:30
  • បាល់ទាត់

Pogba ត្រូវ​បាន​ខាង​អារ៉ាប៊ីសាអ៊ូឌីត​ចូល​ចែចូវ

  • 2023-07-11 10:59:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​សញ្ជាតិ​បារាំង​កីឡាករ Paul Pogba ត្រូវ​បាន​ក្លឹប​នៅ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​ចូល​ចែចូវ​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​បារាំង L'Equipe ហើយរាយការណ៍ដោយ Goal។

យ៉ាងណាមិញ កីឡាករ​រូប​នេះ​បដិសេធ​សំណើ​របស់​ខាង​អារ៉ាប៊ីសាអ៊ូឌីត ដោយសារ​តែ​ខ្លួន​ចង់​ជាប់​លេង​ក្រុម​ជម្រើស​ជាតិ​បារាំង​សម្រាប់​ព្រឹត្តិការណ៍​បាល់ទាត់​អឺរ៉ុប UEFA Euro Championship ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ឆ្នាំ២០២៤ខាង​មុខ​នេះ។

ទោះ​ជា​បែប​នេះ​ក្ដី កីឡាករ​រូប​នេះ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ធ្វើ​ដំណើរ​ទៅ​អារ៉ាប៊ីសាអ៊ូឌីត​កាល​ពី​ពេល​ថ្មីៗ​នេះ​ ដែល​ជះ​ជា​មន្ទិល​សង្ស័យ​ក្រែងលោ​មាន​កិច្ចព្រមព្រៀង​ណា​មួយ​ជាមួយ​ខាង​អារ៉ាប់។

សូម​បញ្ជាក់​ផង​ដែរ​ថា Pogba នា​ពេល​នេះ​កំពុង​តែ​នៅ​លេង​ឱ្យ​ក្លឹប Juventus។ យ៉ាងណាមិញ កីឡាករ​រូប​នេះ​ហាក់​ដូច​ជា​មិន​សូវ​មាន​សំណាង​សោះ ដោយសារ​តែ​របួស​តាម​ញាំញី​ជានិច្ច​នៅ​មួយ​រយៈ​ចុង​ក្រោយ៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់