• 2023-07-10 13:04:17
  • បាល់ទាត់

Dybala នឹង​បន្ត​នៅ​ Roma ដោយ​មិន​ផ្លាស់​ទៅ​កាន់​ Chelsea ឡើយ​

  • 2023-07-10 13:04:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែប្រយុទ្ធ​ Paulo Dybala បាន​និយាយ​ទៅ​កាន់​សារព័ត៌មាន​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ គេ​នៅ​បន្ត​លេង​នៅ​ក្លឹប​ Roma ដោយ​មិន​ផ្លាស់​ទៅ​កាន់​ក្លឹប​ Chelsea នោះ​ឡើយ​។

កាល​ពី​ពេល​ថ្មីៗ​នេះ​មាន​សារព័ត៌មាន​ជា​ច្រើន​បាន​ចុះ​ផ្សាយ​ថា​ Chelsea ចាប់​អារម្មណ៍​ចង់​ Dybala មក​កាន់​ក្លឹប​របស់​ខ្លួន​នៅ​រដូវកាល​ថ្មី​នេះ​។

ជា​ពិសេស​នោះ​គឺ​ កីឡាករ​ Chelsea ខ្សែការពារ​ Thiago Silva បាន​និយាយ​ដោយ​បង្ហាញ​ក្ដី​សង្ឃឹម​ថា​ ខ្សែប្រយុទ្ធ​ខាង​លើ​នេះ​នឹង​មក​កាន់​តោខៀវ​ ក្រោយ​ជួប​គ្នា​ដោយ​ចៃដន្យ​ក្នុង​ការ​ប្រកួត​កីឡា​មួយ​។

យ៉ាង​ណា​ Dybala បាន​និយាយ​ច្បាស់​ៗ​ថា​ គេ​ពេញ​ចិត្ត​នៅ​ Roma អញ្ចឹង​គេ​នៅ​បន្ត​នៅ​ក្លឹប​នេះ​សម្រាប់​រដូវកាល​ខាង​មុខ​ត​ទៀត​៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី