• 2023-07-06 13:22:37
  • បាល់ទាត់

Real Madrid ប្រមាញ់​បាន​កីឡាករ​យុវជន​ឆ្នើម​វ័យ ១៨ ឆ្នាំ

  • 2023-07-06 13:22:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប Real Madrid ធ្វើ​បាន​សម្រេច​ក្នុង​ការ​ត្រៀម​ផ្ទេរ​ចូល​កីឡាករ​យុវជន​វ័យ ១៨ ឆ្នាំ Arda Guler ពី​ក្លឹប​ទួរគី​ Fenerbahce ក្នុងតម្លៃប្រមាណ ២០ លានអឺរ៉ូ។

យោង​តាម Fabrizio Romano ក្លឹប Real Madrid កំពុង​កក់​ពេល​ពិនិត្យ​សុខភាព​សម្រាប់​ខ្សែ​បម្រើ​ប្រយុទ្ធ​វ័យ​ក្មេង​សញ្ជាតិ​ទួរគី Guler ក្នុង​ថ្ងៃ​នេះ។ បើ​មិន​មាន​បញ្ហា​អ្វី​ទេ ក្លឹប​នឹង​ប្រកាស​ការ​ផ្ទេរ​នេះ​ជា​សាធារណៈ​នា​ពេល​ឆាប់ៗ​នេះ។

កីឡាករទួរគីនឹងចុះកុងត្រារយៈពេល ៦ ឆ្នាំ ជាមួយ​ក្លឹប​យក្សអេស្ប៉ាញ។

Guler កើត​ឆ្នាំ ២០០៥ គឺ​ជា​កីឡាករ​វ័យ​ក្មេង​ម្នាក់​ទៀត​ដែល Real អាច​ប្រមាញ់​បាន។ កីឡាករ​រូប​នេះ​បាន​បង្ហាញ​ទម្រង់​លេង​គួរ​ឲ្យ​កត់​សម្គាល់​ឲ្យ Fenerbahce កាល​ពី​រដូវ​កាល​កន្លង​ទៅ ដោយ​លេង​ដល់​ទៅ ៣៥ ប្រកួត និង​ស៊ុត​ចូល ៦ គ្រាប់។

មួយ​រយៈ​ចុង​ក្រោយ Real Madrid បាន​ធ្វើ​បាន​យ៉ាង​ល្អ​ក្នុង​ការ​ប្រមាញ់​កីឡាករ​វ័យ​ក្មេង​ឆ្នើមៗ​ ហើយ​បណ្ដុះ​ពួក​គេ​ឲ្យ​ក្លាយ​សុទ្ធ​តែ​ជា​កីឡាករ​ល្អ​លំដាប់​ពិភព​លោក។ កីឡាករ​ដែល​លេចធ្លោ​មួយ​ចំនួន​រួម​មាន ខ្សែ​ស្លាប Vinicius Jr ខ្សែ​ស្លាប Rodrygo និង​ខ្សែ​បម្រើ Eduardo Camavinga ដែល​សុទ្ធ​សឹង​ជា​កីឡាករ​វ័យ​ក្មេង តែ​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​ឲ្យ Real Madrid៕

ប្រភព៖ Twitter ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់