• 2023-07-06 12:05:06
  • បាល់ទាត់

Asensio ចូល​រួម​ជាមួយ PSG

  • 2023-07-06 12:05:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ប្រយុទ្ធ Marco Asensio បាន​ចូល​រួម​ជាមួយ​ក្លឹប​យក្ស​បារាំង PSG។

ក្លឹប PSG បាន​ប្រកាស​ជា​ផ្លូវ​ការ​នូវ​ការ​ផ្ទេរ​ចូល​ខ្សែ​បម្រើ​ប្រយុទ្ធ​អេស្ប៉ាញ​ Asensio អម្បាញ់មិញ​នេះ។ កីឡាករ​បាន​ចុះ​កុងត្រា​រយៈ​ពេល ៤ ឆ្នាំ​ជាមួយ​ក្លឹប​រហូត​ដល់​ឆ្នាំ ២០២៧។

ដំណឹង​នេះ​មិន​ភ្ញាក់​ផ្អើល​ឡើយ។ របាយការណ៍​ចុង​ក្រោយ​ជា​ច្រើន​បាន​លើក​ឡើង​ពី​ចំណាប់​អារម្មណ៍​របស់​ PSG ទៅ​លើ​កីឡាករ​អេស្ប៉ាញ​វ័យ ២៧ ឆ្នាំ ហើយ​ភាគី​ខាង​កីឡាករ​ក៏​ចង់​ចូល​រួម​ជាមួយ​ក្លឹប​យក្ស​បារាំង​ផង​ដែរ។

ដំណឹង​នេះ​មាន​ន័យ​ថា Asensio បាន​ចាក​ចេញ​ពី Real Madrid បន្ទាប់​ពី​ចំណាយ​ពេល​ប្រមាណ ៧ រដូវ​កាល ហើយ​បាន​ចូល​រួម​ចំណែក​ជួយ​ក្លឹប​ឈ្នះ​ពាន​ធំៗ​ជា​ច្រើន។ កីឡាករ​លេង​សរុប ២៨៦ ប្រកួត និង​ស៊ុត​ចូល ៦១ គ្រាប់​ក្នុង​រយៈ​ពេល​លេង​ឲ្យ Real៕

ប្រភព៖ en.psg ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់