• 2023-07-06 11:01:42
  • បាល់ទាត់

Mahrez ពិចារណាចង់ចេញ​ពី​ Man City ទៅ​លេង​នៅ​អារ៉ាប៊ីសាអ៊ូឌីត

  • 2023-07-06 11:01:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​អាល់ហ្សេរី​កីឡាករ Riyad Mahrez ពិចារណាចង់ចេញ​ពី​ក្លឹប Manchester City ដើម្បី​ទៅ​លេង​នៅ​ក្លឹប​ក្នុង​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Goal។

ប្រភព​ខាង​លើ​បាន​ចុះ​ផ្សាយ​ថា កីឡាករ​រូប​នេះ​អាច​នឹង​ទៅ​លេង​នៅ​ក្លឹប Al-Ahli ជាមួយ​នឹង​ប្រាក់​ឈ្នួល​ប្រមាណ ២៧លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំ។

យ៉ាងណាមិញ ការ​ផ្ទេរ​ចេញ​នេះ​អាច​ធ្វើ​ទៅ​រួច​បាន​ លុះត្រា​តែ​ខាង Manchester City ព្រម​ឱ្យ​កីឡាករ​រូប​នេះ​ចាកចេញ​ ដោយ​ហេតុ​ថា កុងត្រា​របស់​កីឡាករ​រូប​នេះ​នៅ​ដល់​ឆ្នាំ២០២៥។

សូម​ជម្រាប​ផង​ដែរ​ថា Mahrez បាន​មក​រួមរស់​ជាមួយ Man City តាំង​ពី​ឆ្នាំ២០១៨ ដោយ​ចាប់​ពី​ពេល​នោះ​មក កីឡាករ​រូប​នេះ​លេង​បាន ២៣៦ប្រកួត ហើយ​រក​បាន ៧៨គ្រាប់៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់
អត្ថបទថ្មី