• 2023-07-05 13:16:07
  • បាល់ទាត់

Ancelotti នឹង​ក្លាយ​ជា​គ្រូ​បង្វឹក​ប្រេស៊ីល​នៅ​ឆ្នាំ ២០២៤

  • 2023-07-05 13:16:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Carlo Ancelotti គ្រូ​បង្វឹក​ក្លឹប​ Real Madrid បច្ចុប្បន្ន​នឹង​ក្លាយ​ជា​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល​នៅ​ពាក់​កណ្ដាល​ឆ្នាំ ២០២៤។ នេះ​បើ​តាម​ការ​ទម្លាយ​ដោយ​ប្រធាន​សហព័ន្ធ​បាល់​ទាត់​ប្រេស៊ីល។

លោក​ Ednaldo ប្រធាន​សហព័ន្ធ​ប្រេស៊ីល​បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​ថា លោក Ancelotti នឹង​ក្លាយ​ជា​គ្រូ​បង្វឹក​ប្រេស៊ីល​នៅ​ខែ​មិថុនា​ឆ្នាំ ២០២៤ ហើយ​នឹង​ដឹក​ក្រុម​ជម្រើស​ជាតិ​ចូល​រួម​ប្រកួត​កម្មវិធី Copa America ២០២៤។

យោង​តាម​ប្រភព​ដដែល លោក Ancelotti នឹង​បន្ត​គោរព​កុងត្រា​ជាមួយ Real Madrid ហើយ​បន្ត​ដឹកនាំ​ក្លឹប​អេស្ប៉ាញ​មួយ​ឆ្នាំ​ទៀត រហូត​ដល់​ចប់​កុងត្រា។

ដំណឹង​នេះ មិន​ភ្ញាក់​ផ្អើល​ឡើយ។ កន្លង​មក ជា​ពិសេស​ជាង ៦ ខែ​កន្លង​ទៅ មាន​របាយការណ៍​ជា​ច្រើន​ដែល​លើក​ឡើង​ថា​សហព័ន្ធ​បាល់ទាត់​ប្រេស៊ីល​ ព្រម​ទាំង​កីឡាករ​បង្គោល​ៗ​មួយ​ចំនួន​ផង​បាន​សម្ដែង​ការ​ពេញ​ចិត្ត​នឹង​លោក Ancelotti ហើយ​ចង់​បាន​លោក​ធ្វើ​ជា​គ្រូ​បង្វឹក៕

ប្រភព៖ Twitter ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់
អត្ថបទថ្មី