/64a5418d8c0a1_1688551800_medium.jpg)
- 2023-07-05 10:11:22
- ព័ត៌មាន
Arsenal ទិញបានខ្សែបម្រើអង់គ្លេសក្នុងតម្លៃបំបែកកំណត់ត្រាមួយ
- 2023-07-05 10:11:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Arsenal ទិញបានខ្សែបម្រើអង់គ្លេសក្នុងតម្លៃបំបែកកំណត់ត្រាមួយ
ចន្លោះមិនឃើញ
Arsenal ទិញបានខ្សែបម្រើអង់គ្លេស និងប្រធានក្រុម West Ham កីឡាករ Delcan Rice បានហើយ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានធំៗនៅអង់គ្លេស។
សារព័ត៌មាន Sky Sports បានឱ្យដឹងថា Arsenal និង Rice បានចុះកុងត្រាចប់សព្វគ្រប់កាលពីយប់ថ្ងៃអង្គារ ដោយភាគីទាំងពីរព្រមព្រៀងគ្នា ២ឆ្នាំ។
ប្រភពខាងលើបានបន្តថា Arsenal ហ៊ានទិញក្នុងតម្លៃ ១២៧លានដុល្លារ ជាមួយនឹងថ្លៃផ្សេងៗ ៥លានដុល្លារទៀត។
ការទិញនេះធ្វើឱ្យ Delcan Rice ក្លាយជាកីឡាករអង់គ្លេស ដែលផ្ទេរចេញក្នុងតម្លៃថ្លៃជាងគេ។
សូមជម្រាបផងដែរថា Delcan Rice កើតនៅឆ្នាំ១៩៩៩ ដំបូងឡើយលេងឱ្យក្រុមជម្រើសជាតិអៀរឡង់ តែក្រោយមកក៏ប្ដូរមកលេងឱ្យអង់គ្លេស។ កីឡាកររូបនេះជាយុវជនថ្នាលរបស់ Chelsea ហើយលេងនៅ West Ham នៅឆ្នាំ២០១៤។ នៅក្នុងអាជីពជាកីឡាករឈុតធំ កីឡាកររូបនេះបង្ហាញខ្លួនបាន ២០៤ ហើយរកបាន ១០គ្រាប់៕