• 2023-07-05 02:17:31
  • បាល់ទាត់

Firmino ចុះកុងត្រា ៣ឆ្នាំជាមួយក្លឹប Al-Ahli នៅអារ៉ាប់ប៊ីសាអូឌីត ក្រោយចាកចេញពី Liverpool

  • 2023-07-05 02:17:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ Roberto Firmino នឹងទៅចូលរួមជាមួយក្លឹប Al-Ahli នៅលីកកំពូលអារ៉ាប់ប៊ីសាអូឌីត ក្នុងកុងត្រារយៈពេល ៣ឆ្នាំ បន្ទាប់ពីចាកចេញពី Liverpool។

Roberto Firmino ស៊ុតបញ្ចូលទីបាន ១១១គ្រាប់ នៅក្នុងការបង្ហាញខ្លួន ៣៦២ប្រកួតឱ្យហង្សក្រហម Liverpool ក្រោយពីបានផ្ទេរពីក្លឹប Hoffenheim មកកាន់ទឹកដី Anfield នៅក្នុងឆ្នាំ ២០១៥។ កីឡាករសញ្ជាតិប្រេស៊ីលរូបនេះបានស៊ុតបញ្ចូលទី១គ្រាប់នៅម៉ោងបន្ថែមទៅលើក្រុម Flamengo ជួយឱ្យ Liverpool ឈ្នះពាន FIFA Club World Cup ជាលើកដំបូងនៅក្នុងឆ្នាំ ២០១៩។

កីឡាករ Firmino ចាកចេញពី Liverpool ដោយគ្មានតម្លៃខ្លួន ស្របគ្នាជាមួយនឹង Naby Keita, James Milner និង Alex Oxlade-Chamberlain។ លេងក្នុងតួនាទីជាខ្សែប្រយុទ្ធ ដែលពេលនោះដៃគូរបស់គេមានដូចជា Mohamed Salah និង Sadio Mane បានជួយឱ្យហង្សក្រហមឈ្នះពាន Champions League នៅក្នុងឆ្នាំ ២០១៩ ពាន Premier League នៅក្នុងឆ្នាំ ២០២០ ពាន FA Cup និង League Cup នៅក្នុងឆ្នាំ ២០២២៕

អត្ថបទ ៖ សង្ហា

មតិយោបល់