• 2023-07-04 13:29:32
  • បាល់ទាត់

Inter Miami ចង់​បាន Ramos

  • 2023-07-04 13:29:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​អាមេរិក Inter Miami ចង់​បាន​ខ្សែ​ការពារ Sergio Ramos។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់ Fabrizio Romano។

ព័ត៌មាន​នេះ មាន​ន័យ​ថា​នា​ពេល​នេះ យ៉ាង​ហោច​ណាស់​ ក្លឹប​ចំនួន​បី​កំពុង​តាម​យក​ហត្ថលេខា​របស់ ​ខ្សែ​ការពារ​វ័យ ៣៧ ឆ្នាំ​សញ្ជាតិ​អេស្ប៉ាញ និង​ជា​វីរបុរស​របស់​ក្លឹប Real Madrid។ ក្លឹប​ ២ ទៀត​គឺ​ក្លឹប​នៅ​អារ៉ាប៊ីសាអ៊ូឌីត។

ទោះ​ជា​យ៉ាង​ណា យោង​តាម​របាយការណ៍​ចុង​ក្រោយ​មួយ​ចំនួន Ramos ចង់​ត្រលប់​ទៅ​លេង​ឲ្យ​អតីត​ក្លឹប​របស់​ខ្លួន​កាល​នៅ​ជា​យុវជន គឺ​ក្លឹប Sevilla នៅ​អេស្ប៉ាញ។ រហូត​មក​ទល់​ពេល​នេះ មិន​ទាន់​មាន​ដំណឹង​ណា​មួយ​ដែល​អាច​អះអាង​ថា​ក្លឹប​អេស្ប៉ាញ​មួយ​នេះ ចង់​បាន​ Ramos នោះ​ឡើយ។

Ramos បាន​ចែក​ផ្លូវ​ជាមួយ PSG ហើយ បន្ទាប់​ពី​ផុត​កុងត្រា។ នេះ​បាន​បិទ​បញ្ចប់​ពេល​វេលា​ Ramos នៅ​ក្លឹប​យក្ស​បារាំង​អស់​រយៈ​ពេល ២ ឆ្នាំ បើ​ទោះ​ជា​កីឡាករ​រូប​នេះ​មិន​សូវ​បាន​ចូល​លេង​ដោយ​បញ្ហា​របួស។

បើ​សិន​ជា Ramos ​សម្រេច​ចិត្តទៅ​លេង​នៅ​ Inter Miami មាន​ន័យ​ថា ខ្សែ​ការពារ​រូប​នេះ​នឹង​បានចូលរួម​លេង​ម្ដង​ទៀត​ជាមួយ​អតីត​មិត្ត​រួម​ក្រុម និង​អតីត​គូ​ប្រជែង​ Lionel Messi និង Sergio Busquets ដែល​ទើប​មកក្លឹប​អាមេរិក​នា​ពេល​ថ្មីៗ​នេះ៕

ប្រភព៖ Twitter ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់