• 2023-06-29 13:30:31
  • បាល់ទាត់

Ramos ចង់​ត្រលប់​ទៅ​ក្លឹប​ចាស់​វិញ

  • 2023-06-29 13:30:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ការពារ Sergio Ramos ចង់​ត្រលប់​ទៅ​ក្លឹប​ចាស់​ខ្លួន​វិញ​នៅ​អេស្ប៉ាញ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ Cadena។

បន្ទាប់​ពី​ចប់​កុងត្រា​ជាមួយ PSG នា​បំណាច់​ខែ​មិថុនា​នេះ កីឡាករ Ramos ចង់​ត្រលប់​ទៅ​លេង​ក្លឹប​ចាស់​របស់​ខ្លួន​នៅ​អេស្ប៉ាញ​។ក្លឹប​ចាស់​នោះ គឺ​ក្លឹប Sevilla ដែល​ជា​ក្លឹប​ដែល​ Ramos ធ្លាប់​លេង​កាល​នៅ​ជា​យុវជន។

មិន​ទាន់​មាន​សេចក្ដី​រាយការណ៍​ណា​មួយ​ថា Sevilla យល់​យ៉ាង​ណា​ចំពោះ​ចេតនា​មួយ​នេះ។

Ramos បាន​ផ្ទេរ​ចេញ​ពី Sevilla ទៅ​ Real Madrid កាល​ពី​ឆ្នាំ ២០០៥ ហើយ​បន្ត​នៅ​ Real រហូត​ដល់​ឆ្នាំ ២០២១។ ក្នុង​នោះ​កីឡាករ​លេង​ឲ្យ​យក្ស​អេស្ប៉ាញ៦៧១ លើក និង​ស៊ុត​ចូល​សរុប ១០១ គ្រាប់ ព្រម​ទាំង​ជួយ​ក្លឹប​ឲ្យ​ឈ្នះ​ពាន​ជា​ច្រើន។ ក្រោយ​មក កីឡាករ​ក៏​បាន​ទៅ​ចូល​រួម​ជាមួយ PSG តែ​មិន​សូវ​សមប្រកប​ដោយសារ​បញ្ហា​របួស។ ជាង​ ២ ឆ្នាំ​នៅ PSG ខ្សែ​ការពារ​វ័យ ៣៧ ឆ្នាំ​រូប​នេះ​លេង​បាន​តែ​ប្រមាណ ៦០ ប្រកួត​ប៉ុណ្ណោះ ហើយ​មិន​មែន​ជា​ជម្រើស​ដំបូង​សម្រាប់​ក្លឹប៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់