• 2023-06-29 12:50:15
  • បាល់ទាត់

អ្នក​គាំទ្រ​ម្នាក់​ស្ម័គ្រ​ចិត្ត​ផ្ទេរ​ទ្រព្យសម្បត្តិ​ទាំង​អស់​ទៅ Neymar នៅ​ពេល​ស្លាប់​ទៅ

  • 2023-06-29 12:50:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​សញ្ជាតិ​ប្រេស៊ីល​វ័យ​ ៣០ ឆ្នាំ​ម្នាក់ បាន​ធ្វើ​បណ្ដាំ​មរតក​ស្ម័គ្រ​ចិត្ត​ផ្ទេរ​ទ្រព្យសម្បត្តិ​ខ្លួន​ទាំង​អស់​ទៅ Neymar នៅ​ពេល​ខ្លួន​ស្លាប់​ទៅ។

បុរស​រូប​នេះ បាន​និយាយ​ថា ស្រលាញ់​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល ហើយ​ចូល​ចិត្ត​ Neymar។ Neymar គឺ​ជា​មនុស្ស​ដែល​ស្រលាញ់​ក្រុម​គ្រួសារ ហើយ​ទំនាក់ទំនង​រវាង​ Neymar និង​ឪពុក​របស់​ Neymar បាន​ធ្វើ​ឲ្យ​នឹក​ដល់​ទំនាក់​ទំនង​ខ្លួន​ នឹង​ឪពុក​ខ្លួន​ដែល​បាន​ទទួល​អនិច្ចកម្ម​ទៅ។ នេះ​បើ​ការ​បន្ថែម​របស់​បុរស​ខាង​លើ។

អ្នក​គាំទ្រ​ដដែល បាន​លើក​ឡើង​ថា ខ្លួន​មាន​សុខភាព​មិន​ល្អ ហើយ​មិន​ចង់​ឲ្យ​ទ្រព្យ​សម្បត្តិ​របស់​ខ្លួន​ធ្លាក់​ទៅ​លើ​ដៃ​រដ្ឋាភិបាល​ប្រេស៊ីល ឬ​បង​ប្អូន​សាច់ញាតិ​ដែលខ្លួន​មិន​ពេញ​ចិត្ត។ ដូច្នេះ​ខ្លួន​ចង់​ឲ្យ​ទ្រព្យ​សម្បត្តិ​ទាំង​អស់​ទៅ Neymar នៅ​ពេល​ខ្លួន​ស្លាប់​ទៅ។

បើ​តាម​ការ​ចុះ​ផ្សាយ​របស់ CNN បុរស​រូប​នេះ​ពិត​ជា​បាន​ធ្វើ​បណ្ដាំ​មរតក​បែប​នេះ​មែន ដែល​មាន​ការ​ដឹង​លឺ​ពី​មេធាវី​ត្រឹមត្រូវ​តាម​ច្បាប់​មែន។

ដោយ​រក្សា​ឯកជន​ភាព​របស់​បុគ្គល សារព័ត៌មាន​មិន​បាន​បង្ហាញ​ឈ្មោះ ឬ​ក៏​ទំហំ​ទ្រព្យ​សម្បត្តិ​របស់​អ្នក​គាំទ្រ​ខាង​លើ​នោះ​ទេ។ មិន​ទាន់​មាន​ការ​ឆ្លើយ​តប​ណា​មួយ​ពី​សំណាក់​ Neymar នៅ​ឡើយ​ទេ ទាក់​ទង​នឹង​រឿង​នេះ។

Neymar Jr គឺ​ជា​កីឡាករ​ដ៏​ល្បី​ឈ្មោះ​របស់​ PSG។ គ្រាន់​តែ​ពាក់កណ្ដាល​ឆ្នាំ​នេះ កីឡាករ​រក​បាន​ដល់​ទៅ ៨៥ លាន​ដុល្លារ​សហរដ្ឋអាមេរិក​រួច​បាត់​ទៅ​ហើយ៕

ប្រភព៖ CNN អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី