• 2023-06-28 10:50:52
  • ព័ត៌មាន

Arsenal និង​Man City ប្រជែង​គ្នា​ចង់​បាន​ប្រធាន​ក្រុម West Ham

  • 2023-06-28 10:50:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​កាំភ្លើងធំ​ Arsenal និង​ក្លឹប Manchester City ប្រជែង​គ្នា​ចង់​ទិញ​ប្រធាន​ក្រុម​ West Ham ខ្សែ​បម្រើ​អង់គ្លេស Declan Rice។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន The Athletic

បើ​តាម​ប្រភព​ខាង​លើ​បាន​ឱ្យ​ដឹង​ថា ខាង​ Arsenal បាន​ដាក់​សំណើ​ទិញ​ក្នុង​តម្លៃ ៩៥លាន​ដុល្លារ​អាមេរិក ចំណែក​ឯ Manchester City ដាក់​សំណើ​ទិញ​ក្នុង​តម្លៃ ១១៤លាន​ដុល្លារ។ សំណើ​ទាំង​ពីរ​ត្រូវ​បាន​ច្រាន​ចោល​ដោយ West Ham។

យ៉ាងណាមិញ ខាង Arsenal នៅ​មិន​អស់​ចិត្ត​ក៏​ដាក់​សំណើ​ថ្មី​ ដោយ​ហ៊ាន​ទិញ​ក្នុង​តម្លៃ ១២៧លាន​ដុល្លារ​ ជាមួយ​នឹង​ថ្លៃ​ផ្សេងៗ ៥លាន​ដុល្លារ​ទៀត។ ខាង​ West Ham នៅ​ចាំ​គិតគូរ​មើល​សំណើ​នេះ​សិន។

ប្រសិន​បើ​សំណើ​នេះ​ជោគជ័យ Delcan Rice នឹង​ក្លាយ​ជា​កីឡាករ​អង់គ្លេស ដែល​ផ្ទេរ​ចេញ​ក្នុង​តម្លៃ​ថ្លៃ​ជាង​គេ​។

សូម​ជម្រាប​ផង​ដែរ​ថា Delcan Rice កើត​នៅ​ឆ្នាំ១៩៩៩ ដំបូង​ឡើយ​លេង​ឱ្យ​ក្រុម​ជម្រើស​ជាតិ​អៀរឡង់ តែ​ក្រោយ​មក​ក៏​ប្ដូរ​មក​លេង​ឱ្យ​អង់គ្លេស។ កីឡាករ​រូប​នេះ​ជា​យុវជន​ថ្នាល​របស់ Chelsea ហើយ​លេង​នៅ West Ham នៅ​ឆ្នាំ២០១៤។ នៅ​ក្នុង​អាជីព​ជា​កីឡាករ​ឈុត​ធំ កីឡាករ​រូប​នេះ​បង្ហាញ​ខ្លួន​បាន ២០៤ ហើយ​រក​បាន ១០គ្រាប់៕

អត្ថបទ៖ សេរី មង្គល

មតិយោបល់