
- 2023-06-26 12:33:16
- បាល់ទាត់
Instagram របស់កូនប្រុស Foden អាចរក Follower ដល់ទៅ ១ លាននាក់ក្នុងរយៈពេលដ៏ខ្លី
- 2023-06-26 12:33:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Instagram របស់កូនប្រុស Foden អាចរក Follower ដល់ទៅ ១ លាននាក់ក្នុងរយៈពេលដ៏ខ្លី
ចន្លោះមិនឃើញ
គណនីបណ្ដាញសង្គម Instagram របស់កូនប្រុសរបស់កីឡាករ Phil Foden អាចរកបានអ្នកតាមដាន (Follower) ដល់ទៅ ១ លាននាក់ ក្នុងរយៈពេលត្រឹម ១៤ ម៉ោង។
កូនប្រុសរបស់ខ្សែបម្រើ Manchester City កីឡាករ Phil Foden មានឈ្មោះថា Ronnie Foden។ កុមាររូបនេះបានកើតនៅឆ្នាំ ២០១៩ ហើយនាពេលបច្ចុប្បន្នមានអាយុជិត ៥ ឆ្នាំហើយ។
កាលពីល្ងាចម្សិលមិញ Phil Foden បានសម្រេចបង្កើតគណនី Instagram ឲ្យកូនប្រុសរបស់ខ្លួន។ ត្រឹមពេល ១៤ ម៉ោង គណនីរបស់ Ronnie Foden អាចរកបាន Follower ដល់ទៅ ១ លាននាក់។
គិតមកទល់ពេលនេះ គណនី Instagram របស់ Ronnie មានអ្នកតាមដានដល់ទៅ ១ លាន ២ សែននាក់។
សូមបញ្ជាក់ដែរថា Phil Foden គឺជាកីឡាករល្អ និងមានប្រជាប្រិយភាពម្នាក់របស់ក្លឹប Manchester City។ បច្ចុប្បន្នកីឡាករមានចំនួន Follower ដល់ទៅ ៨ លាន ៥ សែននាក់ក្នុងគណនី Instagram៕