- 2023-06-26 03:49:58
- បាល់ទាត់
ក្រោយស្មើគ្នា ២-២ ជាមួយក្លឹបលីកកំពូលឥណ្ឌូនេសុី PSIS FC គ្រូបង្វឹកភ្នំពេញក្រោន យល់ឃើញបែបនេះ
- 2023-06-26 03:49:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រោយស្មើគ្នា ២-២ ជាមួយក្លឹបលីកកំពូលឥណ្ឌូនេសុី PSIS FC គ្រូបង្វឹកភ្នំពេញក្រោន យល់ឃើញបែបនេះ
ចន្លោះមិនឃើញ
ក្លឹបបាល់ទាត់ភ្នំពេញក្រោន បានប្រកួតស្មើគ្នា ២ ទល់ ២ ជាមួយក្លឹប PSIS FC របស់ឥណ្ឌូនេស៊ី ក្នុងការប្រកួតមិត្តភាពអន្តរជាតិ កាលពីពេលថ្មីៗនេះ។
ការប្រកួតមិត្តភាពអន្តរជាតិរវាង ក្លឹបលីកកំពូលរបស់កម្ពុជា ភ្នំពេញក្រោន និង ក្លឹបលីកកំពូលឥណ្ឌូនេស៊ី PSIS FC បានប្រព្រឹត្តទៅនៅកីឡដ្ឋាន Jatidiri Stadium ប្រទេសឥណ្ឌូនេស៊ី។ តាមស្ថិតិដែលបានកត់ត្រា មានអ្នកគាំទ្រចូលរួមទស្សនាការប្រកួតនេះដោយផ្ទាល់នៅកីឡដ្ឋាន ប្រមាណ ២មុឺន នាក់។
គ្រូបង្វឹកក្លឹបភ្នំពេញក្រោន លោក Oleg Starynskyi បាននិយាយថា ៖ “ជាការពិតណាស់ក្នុងនាមជាក្រុមដែលនឹងបង្ហាញខ្លួននៅ AFC Cup តំណាងកម្ពុជា យើងពិតជាចង់បានបរិយាកាសនៃការប្រកួតបែបនេះ ព្រោះគោលដៅរបស់យើងគឺទៅកាន់វគ្គចែកពូល ដែលយើងត្រូវលេងក្នុងដី និងក្រៅដី ដូច្នេះនេះគឺជាបទពិសោធន៍របស់យើង ក្នុងការទទួលសម្ពាធពីអ្នកគាំទ្របែបនេះ ដែលធ្វើឲ្យយើងកាន់តែមានភាពជឿជាក់បន្ថែមទៀត។ ដូចដែលអ្នកបានឃើញនៅ ១០នាទីដំបូងពេលដែលគេរកគ្រាប់បាល់បាននោះ ខ្ញុំគិតថាយើងទទួលសម្ពាធពីអ្នកគាំទ្រគេ។ សម្រាប់យើងមិនថាការប្រកួតមិត្តភាព ឬក៏ផ្លូវការ យើងលេងគឺដើម្បីឈ្នះការប្រកួត”។
ការប្រកួតបញ្ចប់ទៅនៅក្នុងលទ្ធផលស្មើគ្នា ភ្នំពេញក្រោន ២ - ២ PSIS FC ដោយគេសង្កេតឃើញថាក្លឹបតំណាងកម្ពុជាមួយនេះ ធ្វើបានល្អ និងជាពិសេសការប្រកួតក្រៅដី ក្រោមក្រសែភ្នែកអ្នកគាំទ្ររបស់ម្ចាស់ផ្ទះប្រមាណ ២មុឺននាក់៕
រូបភាព ៖ Phnom Penh Crown FC