
- 2023-06-23 11:09:20
- បាល់ទាត់
Neymar គាំទ្របេក្ខភាពលោក Ancelotti ជាគ្រូបង្វឹកថ្មីប្រេស៊ីល
- 2023-06-23 11:09:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Neymar គាំទ្របេក្ខភាពលោក Ancelotti ជាគ្រូបង្វឹកថ្មីប្រេស៊ីល
ចន្លោះមិនឃើញ
ខែ្សប្រយុទ្ធ Neymar ប្រកាសគាំទ្របេក្ខភាពលោក Carlo Ancelotti ជាគ្រូបង្វឹកថ្មីរបស់ក្រុមជម្រើសជាតិប្រេស៊ីល។
Neymar បានប្រាប់អ្នកសារព័ត៌មានថា ក្រុមជម្រើសជាតិប្រេស៊ីលមានឱកាសទទួលបានការដឹកនាំរបស់គ្រូបង្វឹកបរទេសដ៏ចំណានម្នាក់។ លោក Ancelotti បានឈ្នះពានធំៗទាំងអស់ ហើយ Neymar ជឿជាក់ថា បើក្លាយជាគ្រូបង្វឹកប្រេស៊ីល លោក Ancelotti នឹងបង្ហាត់បង្ហាញនូវរឿងបច្ចេកទេសជាច្រើន។
ប្រេស៊ីលបានខកខានឈ្នះ World Cup ជាង ២០ ឆ្នាំហើយ។ ការណ៍នេះធ្វើឲ្យសហព័ន្ធប្រេស៊ីលស្វះស្វែងរកគ្រូបង្វឹកល្អដើម្បីជួយក្រុមអាចមានលទ្ធភាពខ្ពស់ក្នុងការប្រជែងពានលំដាប់ពិភពលោកមួយនេះនាពេលប៉ុន្មានឆ្នាំខាងមុខ។
របាយការណ៍ចុងក្រោយជាច្រើន បានលើកឡើងថា Ancelotti ត្រៀមទៅដឹកប្រេស៊ីលនៅពេលចប់កុងត្រាជាមួយ Real Madrid នៅឆ្នាំក្រោយ។
ពាក្យចចាមអារ៉ាមខ្លះបានលើកឡើងថា Real Madrid បានត្រៀមរកអ្នកជំនួស Ancelotti ក្នុងការដឹកនាំក្លឹបក្នុងនាមជាគ្រូបង្វឹក។ បេក្ខជនកំពុងនាំមុខ គឺអតីតខ្សែបម្រើឆ្នើម Xabi Alonso ដែលបច្ចុប្បន្នកំពុងដឹក Bayer Leverkusen៕