
- 2023-06-22 12:13:37
- បាល់ទាត់
Man City ប្រជែងជាមួយ Arsenal ដណ្ដើមយក Rice
- 2023-06-22 12:13:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Man City ប្រជែងជាមួយ Arsenal ដណ្ដើមយក Rice
ចន្លោះមិនឃើញ
ក្លឹប Manchester City បានចូលរួមប្រជែងជាមួយក្លឹប Arsenal ដើម្បីផ្ទេរយកខ្សែបម្រើ Declan Rice។ នេះបើតាមការចុះផ្សាយរបស់ Goal។
បន្ទាប់ពីខ្សែបម្រើ Ilkay Gundogan សម្រេចចិត្តលា Man City ទៅចូលរួម Barcelona ក្លឹបយក្សមេឃខៀវត្រូវបានរាយការណ៍ថា បានចាប់អារម្មណ៍ និងប្រឹងប្រែងផ្ទេរយកខ្សែបម្រើអង់គ្លេស Declan Rice។
ចំណាប់អារម្មណ៍របស់ Man City បានធ្វើឲ្យក្លឹបជើងឯកមួយនេះជាក្លឹបដ៏ធំមួយ ក្នុងការប្រជែងយក Rice ជាមួយ Arsenal។
កាលពីពេលថ្មីៗនេះ Arsenal បានហ៊ានដេញថ្លៃដល់ទៅ ៩០ លានផោនលើខ្សែបម្រើ Rice តែភាគី West Ham មិនព្រម។
កីឡាករវ័យ ២៤ ឆ្នាំ Declan Rice ជាខ្សែបម្រើការពារដ៏ឆ្នើមមួយរបស់ West Ham។ កីឡាករបានបង្ហាញទម្រង់យ៉ាងល្អ ប៉ុន្មានរដូវកាលចុងក្រោយនេះ ដែលទាក់ទាញចំណាប់អារម្មណ៍ក្លឹបធំៗជាច្រើន៕