• 2023-06-19 10:54:35
  • បាល់ទាត់

Mbappe និយាយ​ពី​អនាគត​នៅ​ PSG ក្រោយ​មិន​ព្រម​បន្ត​កុងត្រា​ថ្មី​

  • 2023-06-19 10:54:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ Kylian Mbappe ត្រូវ​បាន​រាយ​ការណ៍​បាន​ប្រាប់​ក្លឹប PSG ថា​មិន​ត​កុងត្រា​ជាមួយ​ក្លឹប​រហូត​ដល់​ឆ្នាំ ២០២៥ ឡើយ។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​បារាំង L’Équipé។

នៅ​ក្នុង​ថ្ងៃ​នេះ​ Mbappe ក៏​ចេញ​មុខ​និយាយ​ពី​អនាគត​របស់​គេ​ ដែល​សល់​ជា​មួយ​ PSG នៅ​ក្នុង​រយៈពេល​១ឆ្នាំ​ខាង​មុខ​នេះ​ផង​ដែរ​ថា​៖" ដូច​ខ្ញុំ​បាន​និយាយ​ពី​មុន​អញ្ចឹង​ ខ្ញុំ​ចង់​បន្ត​លេង​នៅ​ PSG។ ខ្ញុំ​ក៏​បាន​សម្រេច​រួចរាល់​ផង​ដែរ​ថា​ ខ្ញុំ​នឹង​បន្ត​លេង​នៅ​ PSG នៅ​រដូវកាល​ខាង​មុខ​នេះ​ទៀត​។ យ៉ាង​ណា​ក៏​ដោយ​ក្នុង​រយៈពេល​១ឆ្នាំ​ មាន​រឿង​ជា​ច្រើន​នឹង​កើត​ឡើង​ ជា​ពិសេស​គឺ​នៅ​ក្លឹប​ដូច​ជា​ PSG ហ្នឹង​ "។

Mbappe បាន​មក​ចូល​រួម​ជាមួយ PSG កាល​ពី​ឆ្នាំ ២០១៧ ហើយ​លេង​ឲ្យ​ក្លឹប​សរុប​ចំនួន ២៦០ ដង និង​ស៊ុត​ចូល ២១២ គ្រាប់។ ក្នុង​រដូវ​កាល​នេះ​កីឡាករ​បន្ត​មាន​ទម្រង់​លេង​យ៉ាង​ល្អ ដោយ​ស៊ុត​ចូល​ដល់​ទៅ ៤១ គ្រាប់ ក្នុង​ការ​លេង ៤៣ ប្រកួត ព្រម​ទាំង​រួម​ចំណែក​ជួយ​ PSG ឈ្នះ​ពាន​លីគ​កំពូល​បារាំង។ Real Madrid ជា​ក្លឹប​ដែល​គេ​ចង់​ទៅ​សម្រាប់​អនាគត​អាជីព​បាល់ទាត់​របស់​គេ​ ៕

ប្រភព៖ Fotmob

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់