• 2023-06-15 07:23:02
  • ព័ត៌មាន

មិន​ដឹង​យ៉ាង​ណា​ទេ មាន​ដំណឹង ម៉ាប់​ឆ្វេង ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​ធ្ងន់ធ្ងរ!

  • 2023-06-15 07:23:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​បាល់ទះ​មិន​អាជីព​ល្បី​ឈ្មោះ ម៉ាប់ ឆ្វេង ពេល​នេះ​មាន​គ្រោះ​​ធំ ដោយ​បាន​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​រងគ្រោះ​ធ្ងន់ធ្ងរ សន្លប់​មិន​ទាន់​ដឹង​ខ្លួន​ឡើយ។

ដំណឹង​នេះ ត្រូវ​បាន​ទម្លាយ​ដោយ​លោក រ៉េត សុវណ្ណនាថ អតីត​ដៃគូ​សាកសម​សម្រាប់​ការ​ប្រកួត​បាល់​ទះ​មិន​អាជីព ដោយ​បាន​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ក្នុង​សង្គម​បាល់ទះ​ក្រៅ​ផ្លូវការ។ អតីត​ដៃគូ​របស់​ម៉ាប់​ឆ្វេង​រូប​នេះ បាន​សរសេរ​ប្រាប់​ប្រិយមិត្ត​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ថា "បងម៉ាប់ផុតពីរ គ្រោ..ះ ថ្នា..ក់ចរាចរ..ណ៍ផងគាត់ធ្ងន់ធ្ងរខ្លាំងណាស់មិនទាន់ដឹងខ្លួនទេបងប្អូនអើយទេវតាជួយថែរក្សាគាត់ផង"។

យ៉ាងណា សុវណ្ណនាថ មិន​បាន​បញ្ជាក់​ពី​ហេតុការណ៍​ខាងលើ​ថា​កើត​ឡើង​យ៉ាង​ម៉េច​នោះ​ទេ។ ប៉ុន្តែ​មាន​ប្រិយមិត្ត​ផ្សេង បាន​ប្រាប់​ត្រួស​ពី​ហេតុការណ៍​ខាង​លើ។ គណនី​ហ្វេសប៊ុក​មួយ​ឈ្មោះ ដា លីនណា ដែល​ឃើញ​ហេតុការណ៍​ផ្ទាល់​ភ្នែក​បាន​ឲ្យ​ដឹង​ថា ម៉ាប់​ឆ្វេង​បាន​ជិះ​ម៉ូតូ​អត់ពាក់មួកសុវត្ថិភាព ហើយ​បាន​ជ្រុល​ទៅ​បុករថយន្ត​បត់ឆ្វេង។

គណនី​ ដា លីនណា សរសេរ​ថា "ឡានបទឆ្វេងគាត់ចាប់ប្រាំងបោកនឹងឡានដោយសារតែគាត់អត់ពាក់មួកសុវត្ថិភាពខ្ញុំបានឃើញក៏ជូនគាត់ទៅពេទ្យ"។ មក​ដល់​ពេល​នេះ មិន​ទាន់​ដឹង​ថា ស្ថានភាព​កីឡា​ជំនាញ​ដៃឆ្វេង​រូប​នេះ ប្រែប្រួល​យ៉ាង​ណា​ហើយ​នោះ​ទេ៕

អត្ថបទ៖ ទារិកា

មតិយោបល់