- 2023-06-14 14:02:28
- បាល់ទាត់
Mbappe យល់ថា PSG កំពុងមានបញ្ហា
- 2023-06-14 14:02:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Mbappe យល់ថា PSG កំពុងមានបញ្ហា
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធ Kylian Mbappe បាននិយាយថាក្លឹប PSG កំពុងមានបញ្ហា។
ថ្លែងប្រាប់អ្នកសារព័ត៌មាននាថ្ងៃនេះ Mbappe បានលើកឡើងថា គោលដៅរបស់កីឡាករដូចជាខ្លួន គឺចង់ឈ្នះពានគ្រប់យ៉ាង តែទទួលស្គាល់ថា PSG កំពុងមានបញ្ហា។ កីឡាករបារាំងរូបនេះ ថែមទាំងថា PSG មានកន្លែងត្រូវកែលម្អមួយចំនួន មិនដូច្នោះទេ បញ្ហានោះនឹងក្លាយជារឿងធំសម្រាប់ក្លឹបជាក់ជាមិនខាន។
Mbappe មិនបានរៀបរាប់ថាបញ្ហាទាំងនោះជាអ្វីនោះឡើយ។
ក្រុមហ៊ុនវិនិយោគកាតាបានទិញយក PSG កាលពីឆ្នាំ ២០១១ និងបានវិនិយោគលុយរាប់ពាន់លានដុល្លារទៅលើការទិញដូរកីឡាករ ប្រាក់ឈ្នួលកីឡាករ ព្រមទាំងកែលម្អហេដ្ឋារចនាសម្ព័ន្ធរបស់ក្លឹប។ បន្ថែមពីនេះ PSG ថែមទាំងហ៊ានចំណាយលុយរាប់រយលាន ដើម្បីនាំចូលកីឡាករកំពូលៗ ដូចជា Neymar ខ្សែប្រយុទ្ធ Mbappe និង Messi ជាដើម។ ថ្វីបើជោគជ័យលើកម្មវិធីលីគកំពូលបារាំង ក្លឹបមួយនេះ ធ្វើមិនសូវបានល្អ ក្នុងក្របខ័ណ្ឌលីគកំពូលអឺរ៉ុប។
មិនតែប៉ុណ្ណោះ បញ្ហាផ្ទៃក្នុងមួយចំនួន ត្រូវបានរាយការណ៍ថា បានធ្វើឲ្យមានការមិនសប្បាយចិត្តចំពោះកីឡាករ ដូចជារឿងបញ្ចប់ការងារគ្រូបង្វឹកញឹកញាប់ រឿងគ្រូបង្វឹកគ្រប់គ្រងកីឡាករកំពូលៗមិនបាន ហើយបញ្ហាកីឡាករកំពូលៗមានចេតនាចង់ចេញពីក្លឹប បើទោះជាក្លឹបហ៊ានផ្ដល់កុងត្រាដែលមានប្រាក់ឈ្នួលវាល់លានដុល្លារក្ដី៕