• 2023-06-09 10:22:53
  • បាល់ទាត់

Benzema ប្រាប់​មូលហេតុ​សម្រេច​ចិត្ត​ផ្លាស់​ទៅ​លេងឲ្យក្លឹប​អារ៉ាប៊ីសាអ៊ូឌីត​

  • 2023-06-09 10:22:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែប្រយុទ្ធ​ Karim Benzema បាន​និយាយ​ពី​មូលហេតុ​ដែល​ធ្វើ​ឲ្យ​គេ​សម្រេច​ទៅ​លេង​នៅ​ក្លឹប​ Al-Ittihad ដែល​ជា​ក្លឹប​នៅ​លីគ​កំពូល​​អារ៉ាប៊ីសាអ៊ូឌីត​។

Benzema បាន​និយាយ​ថា​៖«ម៉េច​បាន​ទៅ​លេង​នៅ​​អារ៉ាប៊ីសាអ៊ូឌីត​? ព្រោះ​តែ​ទី​នោះ​ប្រទេស​មូស្លីម​។ ខ្ញុំ​ជា​​មូស្លីម​ស្រាប់​អញ្ចឹង​ហើយ​ខ្ញុំ​តែង​តែ​ចង់​ទៅ​រស់​នៅ​ប្រទេស​មូស្លីម​បែប​ហ្នឹង​ហើយ​»។

Benzema នឹង​ផ្លាស់​ទៅ​កាន់​ Al-Ittihad នៅ​រដូវកាល​ថ្មី​នេះ​ ក្រោយ​រួមរស់​ជា​មួយ​ Real Madrid អស់​រយៈពេល​ ១៤រដូវកាល​ ដោយ​ឈ្នះ​ពាន​តូច​ធំ​ជា​ច្រើន​ដូច​ជា​ UEFA Champions League, La Liga និង​ Ballon D'or ជា​ដើម​៕

ប្រភព៖ facebook ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់
អត្ថបទថ្មី