• 2023-06-08 03:17:03
  • ព័ត៌មាន

សម្តេចពិជ័យសេនា ទៀ​ បាញ់ ៖ ​នេះជាជោគជ័យធំក្នុងការរៀបចំប៉ារ៉ាហ្គេម និង​ជាទុនបន្ថែមសម្រាប់អនាគត

  • 2023-06-08 03:17:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សមេ្តចពិជ័យសេនា ទៀ បាញ់ បានឱ្យដឹងថា អាស៊ានប៉ារ៉ាហេ្គម ឆ្នាំ២០២៣ កម្ពុជាទទួលបានការដកពិសោធច្រើន។

សមេ្តចពិជ័យសេនា ទៀ បាញ់ បានឱ្យដឹងថា អាស៊ានប៉ារ៉ាហេ្គមនៅឆ្នាំនេះ កម្ពុជាមានគ្រប់ហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ និង ទទួលបានការដកពិសោធច្រើន ទាំងយុទ្ធសាស្រ្ត និង យុទ្ធវិធី។ "និយាយតាមត្រង់យើងមានមោទកភាព ហើយមេដាយក៏បានគ្រប់គ្រាន់តាមអ្វីដែលយើងគ្រោងទុក ហើយតាមការចង់បានរបស់យើង"។ សម្តេច ទៀ បាញ់ បញ្ជាក់បន្ថែម។

"នេះជាជោគជ័យធំ ដោយសារតែយើងបានពុះពារគ្រប់ឱបសគ្គ ទាំងទីលានប្រកួត ដើម្បីធ្វើយ៉ាងណារៀបចំការប្រកួតអាស៊ានប៉ារ៉ាហ្គេម ២០២៣នេះ ឱ្យបានល្អ។ គ្រប់ប្រតិភូកីឡាមកពីគ្រប់ប្រទេសអាស៊ាន បានកោតសរសើរកម្ពុជា ដែលរៀបចំការប្រកួតប៉ារ៉ាហ្គេមបានល្អ ហើយប្រហែលជាមិនមានប្រទេសណារៀបចំល្អ បានដូចកម្ពុជានោះទេ។ ទីលានដែលកម្ពុជាបានរៀបចំ និង កំពុងមានគឺអាចរៀបចំប្រភេទកីឡាធំៗបានទាំងអស់។ នេះជាទុនមួយសំខាន់ សម្រាប់ពេលអនាគត កម្ពុជានឹងធ្វើឱ្យបានកាន់តែល្អថែមទៀត។" នេះបើតាមប្រសាសន៍សម្តេច ទៀ បាញ់ ថ្លែងប្រាប់អ្នកសារព័ត៍មាន៕

អត្ថបទ ៖ សង្ហា

មតិយោបល់