- 2023-06-07 04:16:25
- ព័ត៌មាន
ប្រវត្តិសាស្ត្រ! វ៉ិត ចន្ថា បានមេដាយមាស៣គ្រឿងនៅអាស៊ានប៉ារ៉ាហ្គេម២០២៣
- 2023-06-07 04:16:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រវត្តិសាស្ត្រ! វ៉ិត ចន្ថា បានមេដាយមាស៣គ្រឿងនៅអាស៊ានប៉ារ៉ាហ្គេម២០២៣
ចន្លោះមិនឃើញ
នេះជាប្រវត្តិសាស្ត្រកម្ពុជាហើយ ដែលកីឡាការិនី វ៉ិត ចន្ថា ទទួលបានមេដាយមាសរហូតដល់ទៅ៣គ្រឿងក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ចន្ថា វ័យ៣៩ឆ្នាំដែលជាវីរការិនីកម្ពុជាមួយរូបនៅប៉ារ៉ាហ្គេម ពិតជាមិនធ្វើឱ្យអ្នកគាំទ្រខកចិត្តនោះទេ។ អ្នកស្រី លេង៣វិញ្ញាសា យកបានមេដាយមាសទាំង៣តែម្ដង លើវិញ្ញាសាលោតចម្ងាយ T64 រត់ចម្ងាយ២០០ម៉ែត្រ និង៤០០ម៉ែត្រ។ នេះជាមោទកភាពមួយសម្រាប់កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះ និងមានកីឡាការិនីឈ្នះមេដាយមាសបានរហូតដល់ទៅ៣គ្រឿងម្នាក់ឯងបែបនេះ។
ចន្ថា បានបង្ហាញចំណាប់អារម្មណ៍ថានេះជាអ្វីដែលខ្លួនចង់ធ្វើនៅពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ហើយបច្ចុប្បន្នអ្នកស្រីធ្វើវាបានសម្រេចហើយ។ មេដាយមាសនេះ គឺសម្រាប់ពលរដ្ឋខ្មែរគ្រប់រូប ហើយក៏សបញ្ជាក់ឱ្យឃើញថាអត្តពលិកជនពិការក៏អាចលេងកីឡា និងលើកស្ទួយកេរ្ដិ៍ឈ្មោះជាតិបានដែរ តាមរយៈការប្រកួតប៉ារ៉ាហ្គេម៕