• 2023-06-06 12:58:48
  • បាល់ទាត់

Spurs រក​បាន​គ្រូ​ថ្មី​ហើយ

  • 2023-06-06 12:58:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប Tottenham Hotspur បាន​សម្រេច​ចិត្ត​តែងតាំង​លោក Ange Postecoglou ជា​អ្នក​ចាត់​ការ​ថ្មី​របស់​ក្លឹប។

ប្រមាណ ២ ម៉ោង​មុន​នេះ ក្លឹប Spurs បាន​ចុះ​ផ្សាយ​ជា​ផ្លូវ​ការ​ ថា​លោក Ange Postecoglou គឺ​ជា​អ្នក​ចាត់​ការ​ថ្មី​របស់​ក្លឹប។ កុងត្រា​របស់​លោក​នឹង​មាន​សុពលភាព​រហូត​ដល់​ឆ្នាំ ២០២៧។

មុន​ទទួល​មុខ​ងារ​បច្ចុប្បន្ន អ្នក​ចាត់​ការ​សញ្ជាតិ​អូស្ត្រាលី​វ័យ​ ៥៧ ឆ្នាំ​រូប​នេះ មាន​ភាព​ជោគជ័យ​ខ្លាំង​រយៈ​ពេល ៣ ឆ្នាំ​ចុង​ក្រោយ​ក្នុង​ការ​ជួយ​ក្លឹប​ស្កុតឡែន​ Celtic ឲ្យ​បាន​ឈ្នះ​ពាន​ជា​ច្រើន។ មុន​មក​កាន់​ Celtic លោក​ធ្លាប់​ដឹក​ក្រុម​ជម្រើស​ជាតិ​អូស្ត្រាលី​ និង​ក្លឹប​មួយ​ចំនួន​នៅ​អាស៊ី និង​អូស្ត្រាលី។

លោក Postecoglou គឺ​ជា​អ្នក​ចាត់​ការ​ទី ៤ ហើយ​ដែល​មក​ដឹក​ Spurs ក្នុង​រយៈ​ពេល ៣ ខែ​ចុង​ក្រោយ​នេះ។ ក្នុង​រដូវ​កាល​ ២០២២/២០២៣ Spurs បញ្ចប់​រដូវ​កាល​នៅ​ចំណាត់​ថ្នាក់​ទី ៨ នៃ​លីគ​កំពូល​អង់គ្លេស។ នេះ​ធ្វើ​ឲ្យ Spurs ខក​ខាន​ទៅ​លេង​បាល់​អឺរ៉ុប​ជា​លើក​ដំបូង​តាំង​ពី​រដូវ​កាល​ ២០០៩/២០១០​ មក៕

ប្រភព៖ BBC ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់