• 2023-06-06 13:14:40
  • បាល់ទាត់

Benzema ទៅ​ចូល​រួម​ជាមួយ​ក្លឹប​អារ៉ាប៊ីសាអ៊ូឌីត

  • 2023-06-06 13:14:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ Karim Benzema ត្រូវ​បាន​រាយការណ៍​ថា បាន​ចុះ​កុងត្រា​ជាមួយ​ក្លឹប​ជើង​ឯក​លីគ​កំពូល​អារ៉ាប៊ីសាអ៊ូឌីត Al-Ittihad។

យោង​តាម Goal កីឡាករ Benzema បាន​ចុះ​កុងត្រា​រយៈ​ពេល​ ៣ ឆ្នាំ ជាមួយ​ក្លឹប​ Al-Ittihad ហើយ​មាន​សុពលភាព​ដល់​ឆ្នាំ ២០២៦។ បើ​តាម​សេចក្ដីរាយការណ៍​ចុង​ក្រោយ​ដោយ​អ្នក​សារព័ត៌មាន​ល្បី​ឈ្មោះ Fabrizio Romano ខ្សែ​ប្រយុទ្ធ​បារាំង​អាច​ទទួល​ប្រាក់​ពលកម្ម​សរុប​ប្រមាណ ២០០ លាន​អឺរ៉ូ​ក្នុង​អំឡុង​ពេល​នៅ​ជាមួយ​ក្លឹប​មួយ​នេះ។

Benzema បាន​សម្រេច​ចាក​ចេញ​ពី Real Madrid បន្ទាប់​ពី​ចំណាយ​ពេល​ជាមួយ​គ្នា​ប្រមាណ ១៤ ឆ្នាំ និង​ជួយ​ក្លឹប​ឈ្នះ​ពាន​យ៉ាង​ច្រើន៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់