- 2023-06-05 08:33:55
- ព័ត៌មាន
វ៉ាន់ វ៉ុន ថាបើមិនមានរបួស ទំនងអាចប្រជែងមេដាយមាសបាន
- 2023-06-05 08:33:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វ៉ាន់ វ៉ុន ថាបើមិនមានរបួស ទំនងអាចប្រជែងមេដាយមាសបាន
ចន្លោះមិនឃើញ
កីឡាករ វ៉ាន់ វ៉ុន បានអះអាងថាលោកមានបញ្ហារបួសសាច់ដុំស្មា ប្រមាណជា១ខែមកហើយ ដោយព្យាបាលមិនទាន់ជាសះស្បើយនៅឡើយទេ ដូច្នេះហើយទើបលោកមិនអាចបញ្ចេញសមត្ថភាពបានពេញ១០០%។
វ៉ាន់ វ៉ុន ជាកីឡាករប្រណាំងរទេះ១០០ម៉ែត្រកម្ពុជាដែលមានសមត្ថភាពខ្ពស់។ ដោយឡែកកន្លងមក លោកប្រជែងក្នុងវិញ្ញាសា T53 ទេ តែនៅពេលនេះលោកបានតំឡើងមកលេងដល់ T54 ទៅហើយ ដែលជាកម្រិតខ្ពស់បំផុត និងសុទ្ធតែជើងខ្លាំងកម្រិតពិភពលោកទៅហើយ។ ជាក់ស្ដែង កីឡាករថៃដែលទទួលបានលេខ១នោះ គឺគេជាលេខ១លើពិភពលោកទៅហើយមិនមែនកម្រិតត្រឹមអាស៊ានឡើយ។ ដូច្នេះ ការទទួលបានមេដាយប្រាក់របស់លោក គឺពិតជាមានមោទកភាពណាស់។
កីឡាករធ្លាប់ឈ្នះមេដាយមាសនៅឥណ្ឌូណេស៊ីខាងលើបាននិយាយក្រោយចប់ការប្រកួតថា៖ “ខ្ញុំសប្បាយចិត្តចំពោះមេដាយប្រាក់នេះ ព្រោះកម្រិត T54 ជាកម្រិតខ្ពស់បំផុតហើយ។ ខ្ញុំក៏មានបញ្ហាខ្លះដែរសម្រាប់ការប្រកួតនេះ ជាក់ស្ដែងខ្ញុំមានបញ្ហារបួសសាច់ដុំប្រមាណជា១ខែមកហើយ ព្យាបាលមិនទាន់ជាសះស្បើយនោះទេ។ ខ្ញុំគិតថាប្រសិនបើខ្ញុំមិនមានបញ្ហារបួសនេះទេ ខ្ញុំអាចលេងជាមួយកីឡាករថៃបាន។ គាត់ជាកីឡាករលេខ១លើលោកសម្រាប់វិញ្ញាសា T54 នេះ”៕