• 2023-06-05 04:55:17
  • បាល់ទាត់

ម៉ាឡេសុី បដិសេធសំណើរសុំប្រកួតមិត្តភាព ជាមួយក្រុមជម្រើសជាតិ អាហ្សង់ទីន និង ប្រេសុីល

  • 2023-06-05 04:55:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធបាល់ទាត់ម៉ាឡេស៊ី បានបដិសេធសំណើរប្រកួតមិត្តភាពជាមួយក្រុមបាល់ទាត់ជម្រើសជាតិ អាហ្សង់ទីន និង ប្រេស៊ីល។

ក្រុមជម្រើសជាតិម៉ាឡេស៊ី ត្រូវបានក្រុមបាល់ទាត់ជម្រើសជាតិអាហ្សង់ទីន និង ប្រេស៊ីល ដាក់សំណើរសុំប្រកួតមិត្តភាព។ ប៉ុន្តែក្រុមបាល់ទាត់នៅតំបន់អាស៊ានមួយនេះ បានបដិសេធ។ ប្រធានសហព័ន្ធបាល់ទាត់ម៉ាឡេស៊ី លោក Datuk Hamidin Amin បានឱ្យដឹងថា “ក្រុមបាល់ទាត់របស់ពួកយើងមិនទាន់ត្រៀមខ្លួនរួចរាល់សម្រាប់ការប្រកួតជាមួយក្រុមលំដាប់ពិភពលោក នៅឡើយទេ”។

ចំណែកគ្រូបង្វឹកជម្រើសជាតិម៉ាឡេស៊ី លោក Kim Pan Gon ក៏យល់ដូចគ្នាទៅនឹងអ្វីដែលប្រធានសហព័ន្ធបាល់ទាត់ម៉ាឡេស៊ីបានលើកឡើងផងដែរ។ ពាក់ព័ន្ធនឹងបញ្ហានេះ លោក Datuk Hamidin Amin ប្រធានសហព័ន្ធបាល់ទាត់ម៉ាឡេស៊ី បានបញ្ជាក់ថា ការប្រកួតជាមួយអាហ្សង់ទីន និង ប្រេសុីល គឺជាឱកាសល្អមួយ ប៉ុន្តែក្នុងពេលបច្ចុប្បន្ន អ្វីដែលល្អបំផុតនោះគឺម៉ាឡេស៊ី គួរលេងជាមួយក្រុមដែលខ្លួនគិតថាអាចទទួលបានបទពិសោធន៍ និង ស្របពេលជាមួយគ្នាអាចទទួលបានពិន្ទុនៅក្នុងតារាង FIFA Ranking ផងដែរ៕

អត្ថបទ ៖ សង្ហា

មតិយោបល់
អត្ថបទថ្មី