• 2023-06-03 07:08:28
  • ព័ត៌មាន

​កម្ពុជា ​ឈ្នះ​មេដាយ​មាស​ដំបូង​នៅ​អាស៊ាន​ប៉ារ៉ាហ្គេម​២០២៣​លើ​ប្រភេទ​កីឡា​បាល់​បោះ​រទេះ​នារី​

  • 2023-06-03 07:08:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កម្ពុជា ​រក​បាន​មេដាយ​មាស​ដំបូង​គេ​តែ​ម្ដង​ក្នុង​ព្រឹត្ដិការណ៍​អាស៊ាន​ប៉ារ៉ាហ្គេម​២០២៣​នេះ ​លើ​វិញ្ញាសា​បាល់​បោះ​រទេះ​នារី​៣​ទល់​៣ ​ដោយ​ឈ្នះ​ក្រុម​ថៃ​ក្នុង​លទ្ធផល​១១ -៩។

​ការ​ប្រកួត​អាស៊ាន​ប៉ារ៉ាហ្គេម​លើក​ទី​១២​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ ​នឹង​ធ្វើ​ពិធី​បើក​នៅ​ថ្ងៃ​ទី​៣​ខែ​មិថុនា​ឆ្នាំ​២០២៣​នេះ​ហើយ។ ដោយ​ឡែក​ការ​ប្រកួត​វិញ ​ចាប់ផ្ដើម​តាំង​ពី​ម្សិលមិញ​មក​ម្ល៉េះ​ទៅ​លើ​ប្រភេទ​កីឡា​បាល់​បោះ​រទេះ​៣​ទល់​៣ ទាំង​ផ្នែក​បុរស​និង​នារី។ ​ដោយ​ឡែក​សម្រាប់​លទ្ធផល​វិញ ​ឃើញ​ថា​កម្ពុជា​ធ្វើ​បាន​ល្អ​លើ​ផ្នែក​នារី​ដោយ​ទទួល​បាន​មេដាយ​មាស ​ហើយ​នេះ​ក៏​ជា​ការ​ការពារ​មេដាយ​មាស​សម្រាប់​ពួកគេ​ផង​ដែរ។ ​កាល​ពី​ប៉ារ៉ាហ្គេម​លើក​ទី​១១​កន្លង​ទៅ ​ផ្នែក​នារី​កម្ពុជា​៣​ទល់​៣​នេះ ក៏​ជា​ម្ចាស់​មេដាយ​មាស ​ហើយ​សម្រាប់​លើក​ទី​១២​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ផ្ទាល់​ក៏​នៅ​តែ​អាច​រក្សា​លទ្ធផល​បាន​ដដែល។

​រំលឹក​ថា​ការ​ប្រកួត​កីឡា​អាស៊ាន​ប៉ារ៉ាហ្គេម​លើក​ទី​១២​នេះ​ដែរ ​មាន​១៤​ប្រភេទ​កីឡា ​និង​៤៣១​វិញ្ញាសា។ ការ​ប្រកួត​នឹង​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ទី​៣​រហូត​ដល់​ថ្ងៃ​ទី​៩​ខែ​មិថុនា​ឆ្នាំ​២០២៣​នេះ។ ​កម្ពុជា​រំពឹង​ថា​នឹង​ទទួល​បាន​លទ្ធផល​ល្អ​ជាង​កាល​ពី​ប្រកួត​លើក​ទី​១១​ទៀត ត្បិត​អី​ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​ខ្លួន​ត្រៀម​បាន​ល្អ៕

អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់
អត្ថបទថ្មី