• 2023-06-02 10:48:22
  • បាល់ទាត់

Xavi ថា Messi នឹង​ធ្វើ​ការ​សម្រេច​ចិត្ត​រឿង​ចូល​រួម Barca ឬ​អត់ នៅ​សប្ដាហ៍​ក្រោយ

  • 2023-06-02 10:48:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រូ​បង្វឹក​ Barcelona លោក Xavi និយាយ​ថា Messi នឹង​ធ្វើ​ការ​សម្រេច​ចិត្ត​រឿង​ចូល​រួម​ជាមួយ Barca ឬ​អត់​នៅ​សប្ដាហ៍​ក្រោយ។

Xavi បាន​ច្រាល​ចោល​ពាក្យ​ចចាមអារ៉ាម​មួយ​ចំនួន​ចុះ​ផ្សាយ​សារព័ត៌មាន​អេស្ប៉ាញ​ធំ​ៗ​ដែល​ថា Messi សម្រេច​មិន​ត្រលប់​មក​ Barcelona វិញ​ទេ។ លោក​ថា Messi នឹង​សម្រេច​រឿង​នេះ នៅ​សប្ដាហ៍​ក្រោយ។

Xavi បាន​សង្កត់​ធ្ងន់​ថា ចង់​បាន Messi មក​ Barca វិញ ហើយ​ត្រៀម​គ្រប់​យ៉ាង​ដើម្បី​សម្រួល​ឲ្យ​ Messi បាន​មក​លេង​នៅ​ក្លឹប​ចាស់​វិញ។ នេះ​បើ​តាម​អ្វី​ដែល Xavi ប្រាប់​សារព័ត៌មាន Mundo Deportivo។

Messi បាន​សម្រេច​ចិត្ត​ពី PSG ហើយ​នៅ​ពេល​ចប់​រដូវ​កាល​នេះ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​គ្រូ​បង្វឹក PSG លោកChristophe Galtier កាល​ពី​ម្សិល​មិញ។

Lionel Messi គឺ​ជា​វីរបុរស​របស់​ក្លឹប Barca លេង​ឲ្យ​ក្លឹប​ពី​នៅ​ថ្នាល​យុវជន រហូត​ដល់​ឈុត​ធំ ហើយ​ជួយ​ក្លឹប​ឈ្នះ​ពាន​ធំៗ​ជា​ច្រើន។ យ៉ាង​នេះ​ក្ដី បញ្ហា​ហិរញ្ញវត្ថុ​ក្លឹប បាន​បង្ខំ​ភាគី​ក្លឹប និង Messi ចែក​ផ្លូវ​គ្នា​កាល​ពី ២ ឆ្នាំ​មុន ហើយ​ Messi ក៏​បាន​ចូល​រួម​ជាមួយ PSG នៅ​ពេល​នោះ៕

ប្រភព៖ Twitter អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី