• 2023-06-01 13:00:45
  • បាល់ទាត់

Mourinhoថា​ នៅ​តែ​ចង់​បន្តនៅ​ Roma ក្រោយ​មិន​អាច​ឈ្នះ​ពាន​ UEL

  • 2023-06-01 13:00:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Jose Mourinho គ្រូបង្គោល​ក្លឹប​ Roma បាន​និយាយ​ទៅ​កាន់​សារព័ត៌មានក្រោយ​មិន​អាច​ដណ្ដើម​យក​ពាន​ UEFA Europa League ថា​ លោក​តែ​ចង់​បន្ត​ដឹកនាំ​ក្លឹប​នេះ​ទៀត​អញ្ចឹង​។

លោក​ Mourinho បាន​និយាយ​ថា​៖«ខ្ញុំ​នៅ​តែ​ចង់​បន្ត​ដឹកនាំ​ក្លឹប​ Roma ទៀត​អញ្ចឹង​ គ្រាន់​តែ​ថា​ កីឡាករ​របស់​ខ្ញុំ​គួរ​តែ​ទទួល​បាន​អ្វី​ដែល​ល្អ​ជាង​នេះ​ ហើយ​ខ្ញុំ​ក៏​ត្រូវ​ទទួល​អី​ដែល​ល្អ​លើស​ហ្នឹង​ផង​ដែរ​»។

លោក​បន្ត​ថា​៖«ខ្ញុំ​ពិត​ជា​នឿយ​ហត់​ក្នុង​នាម​ជា​គ្រូ​បង្គោល​ ព្រោះ​ត្រូវ​ប្រឈម​មុខ​ទៅ​ហ្នឹង​ក្លឹប​ដែល​មាន​ការ​ខ្វះខាត​។ ខ្ញុំ​ពិត​ជា​ចង់​បន្ត​នៅ​ក្លឹប​នេះ​ ប៉ុន្តែ​ក្នុង​ករណី​ដែល​អាច​ឲ្យ​ខ្ញុំ​បញ្ចេញ​អស់​លទ្ធភាព​»។

Roma ចាញ់​ Sevilla ក្នុង​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ UEL នៅ​ក្នុង​ថ្ងៃ​នេះ​ ក្នុង​លទ្ធផល​ប៉េណាំងទី​ ១-៤ ក្រោយ​ចប់​ម៉ោង​​ប្រកួត​មាន​លទ្ធផល​ ១-១៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់