- 2023-05-31 10:42:16
- ព័ត៌មាន
Felix នឹងត្រលប់មក Atletico វិញ បន្ទាប់ពីគ្រូថ្មី Chelsea មិនត្រូវការ
- 2023-05-31 10:42:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Felix នឹងត្រលប់មក Atletico វិញ បន្ទាប់ពីគ្រូថ្មី Chelsea មិនត្រូវការ
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធព័រទុយហ្គាល់កីឡាករ Joao Felix នឹងមិនចុះកុងត្រានៅ Chelsea ជាអចិន្ត្រៃយ៍ទេ ដោយសារតែលោក Mauricio Pochettino អ្នកចាត់ការថ្មីរបស់ Chelsea «មិនត្រូវការ» កីឡាកររូបនេះនៅក្នុងក្រុមរបស់ខ្លួន។ នេះបើតាមការអះអាងរបស់ប្រធានក្លឹប Atletico Madrid លោក Enrique Cerezo។
Felix បានលេងឱ្យ Chelsea ក្នុងលក្ខខ័ណ្ឌខ្ចីជើងតាំងពីខែមករា ឆ្នាំ២០២៣នេះមក។
«កាលពីម្សិលមិញ យើងទទួលបានព័ត៌មានថា អ្នកចាត់ការថ្មីរបស់ Chelsea មិនត្រូវការ Felix ទេ»។ នេះបើតាមការឡើងរបស់លោក Cerezo។
បើតាមលោកប្រធាន AT កីឡាករព័រទុយហ្គាល់រូបនេះនឹងត្រលប់មកលេងនៅអេស្ប៉ាញវិញ។
Felix ក្នុងរយៈពេលតិចជាង ៦ខែនៅ Chelsea លេងបាន ២០ដង ហើយរកគ្រាប់បាល់បាន ៤ដង៕