- 2023-05-31 03:25:50
- ព័ត៌មាន
ចប់បាត់ ឈុត សេរីវ៉ាន់ថង និង លន បញ្ញា មិនអាចឡើងសង្វៀននៅបារាំងនោះទេ
- 2023-05-31 03:25:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចប់បាត់ ឈុត សេរីវ៉ាន់ថង និង លន បញ្ញា មិនអាចឡើងសង្វៀននៅបារាំងនោះទេ
ចន្លោះមិនឃើញ
ប្រិយមិត្តអ្នកស្រឡាញ់គុនខ្មែរ បាន និងកំពុងមានការសោកស្ដាយ បន្ទាប់ពីមានដំណឹងថា កីឡាករគុនខ្មែរជួរមុខ២រូបរបស់កម្ពុជា គឺឈុត សេរីវ៉ាន់ថង និង លន បញ្ញា មិនអាចឡើងសង្វៀនក្នុងកម្មវិធី "គុនខ្មែរអលស្តារ + រាហ៊ូហ្វៃត៍" បាននោះទេ។ នេះបើតាមការជូនដំណឹងរបស់លោក ស៊ន អេលីត ស្ថាបនិកសង្វៀន "គុនខ្មែរអលស្តារ"។
លោក ស៊ន អេលីត ជម្រាបថា "សូមជំរាបដំណឹងជូនពុកម៉ែបងប្អូន គុនខ្មែរអលស្តារ + រាហ៊ូហ្វៃត៍ ដែលគ្រោងរៀបចំឡើងក្នុងទឹកដីបារាំង ខែមិថុនាខាងមុខនេះ ពុំមានវត្តមាន ឈុត សេរីវ៉ាន់ថង និង លន បញ្ញា ឡើយ"។ ចំពោះមូលហេតុ ចំពោះការខកខានរបស់ គុនខ្មែរ ទាំងពីរនាក់ គឺដោយសារពួកគេទាំង២រូបមិនអាចចេញប្រកួតក្រៅស្រុកបាន។
ហេតុផលបន្ថែមទៀតពីក្រោយនៃការមិនអាចចេញប្រកួតក្រៅស្រុកបានរបស់កីឡាករគុនខ្មែរ គឺដោយសារពាក់ព័ន្ធនឹងគោលការណ៍ក្រសួង។ លោក ស៊ន អេលីត ឲ្យដឹងថា កីឡាករគុនខ្មែរទាំងពីរ គឺ ឈុត សេរីវ៉ាន់ថង និង លន បញ្ញា ក្នុងនាមជាម្ចាស់មេដាយមាសស៊ីហ្គេមថ្មីថ្មោង គឺគោលការណ៍ក្រសួង មិនអនុញ្ញាតិឲ្យកីឡាករចេញប្រកួតក្រៅប្រទេសនោះទេ។
ដូច្នេះ ក្រោយពី ឈុត សេរីវ៉ាន់ថង និង លន បញ្ញា ត្រូវបានហាមឃាត់ អេលីត ប្រាប់ថា មកដល់ពេលនេះ នៅសល់តែកីឡាករ ៤រូបប៉ុណ្ណោះ។ ពួកគេ រួមក្រុមការងារអលស្តារ នឹងបិទបញ្ចប់ការស្នើសុំទិដ្ឋាការនៅស្ថានទូតបារាំង នាថ្ងៃទី០១ ខែមិថុនា នេះតែម្ដង៕