• 2023-05-30 11:24:05
  • បាល់ទាត់

មាន​តែ​ក្លឹប​មួយ​ប៉ុណ្ណោះ ដែល​អាច​យក​ឈ្នះ​ Man City ដល់​ទៅ​ពីរ​ដង​ ក្នុង PL រដូវ​កាល​នេះ

  • 2023-05-30 11:24:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​លីគ​កំពូល​អង់គ្លេស​រដូវ​កាល​នេះ មាន​តែ​ក្លឹប Brentford តែ​មួយ​គត់ ដែល​មាន​លទ្ធភាព​អាច​យក​ឈ្នះ​ក្លឹប​ជើង​ឯក Manchester City ដល់​ទៅ ២ លើក ទាំង​ក្នុង​ដី និង​ក្រៅ​ដី។

កាល​ពី​ប្រកួត​ក្នុង​ដី​ Manchester City កាល​ពី​ថ្ងៃ​ទី ១២ វិច្ឆិកា ឆ្នាំ​មុន Brentford បាន​យក​ឈ្នះ​ក្លឹប​ជើង​ឯក ក្នុង​លទ្ធផល ២ ទល់​នឹង ១។

កាល​ពី​ប្រកួត​ក្នុង​ដី Brentford កាល​ពី​ចុង​សប្ដាហ៍​កន្លង ដែល​ស្ថិត​ចំណោម​ជា​ប្រកួត​ចុង​ក្រោយ​ប្រចាំ​រដូវ​កាល​ ក្លឹប​បាន​បន្ត​ឈ្នះ Manchester City ក្នុង​លទ្ធផល ១ ទល់​នឹង ០។

លទ្ធផល​ទាំង​នេះ ធ្វើ​ឲ្យ​ក្លឹប Brentford គឺ​ជា​ក្លឹប​តែ​មួយ​គត់​ក្នុង Premier League រដូវ​កាល​នេះ ដែល​អាច​យក​ឈ្នះ​ Manchester City ដល់​ទៅ​ពីរ​លើក។

Brentford បាន​បញ្ចប់​រដូវ​កាល​នេះ​នៅ​ចំណាត់​ថ្នាក់​ទី ៩ មាន ៥៩ ពិន្ទុ។

Manchester City បាន​ឈ្នះ​ពាន​ Premier League ក្នុង​រដូវ​កាល​នេះ ដោយ​ឈរ​កំពូល​តារាង​មាន ៨៩ ពិន្ទុ។ លទ្ធផល​នេះ ធ្វើ​ឲ្យ Man City ឈ្នះ​ពាន​លីគ​កំពូល​អង់គ្លេស ៣ ឆ្នាំ​ជាប់​គ្នា ហើយ ៦ ឆ្នាំ​ចុង​ក្រោយ ឈ្នះ​ពាន​នេះ​ដល់​ទៅ ៥ ដង។ Man City កំពុង​ធ្វើ​ដំណើរ​ប្រជែង​ពាន​ពីរ​ធំៗ​ទៀត​រួម​មាន UCL និង FA Cup៕

ប្រភព៖ Instagram ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់
អត្ថបទពេញនិយម