/64709c0e74668_1685101560_medium.jpg)
- សុក្រ, 26 ឧសភា 2023 11:48
- បាល់ទាត់
Haaland ទម្លាយឈ្មោះមិត្តសម្លាញ់ដ៏ល្អជាងគេក្នុងបាល់ទាត់
- សុក្រ, 26 ឧសភា 2023 11:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Haaland ទម្លាយឈ្មោះមិត្តសម្លាញ់ដ៏ល្អជាងគេក្នុងបាល់ទាត់
Haaland បានទម្លាយឈ្មោះមិត្តសម្លាញ់ដ៏ល្អជាងគេក្នុងបាល់ទាត់។
ក្នុងបទសម្ភាសន៍ជាមួយ Sky Sports ក្នុងថ្ងៃនេះ Haaland បាននិយាយថា ខ្លួនមានមិត្តសម្លាញ់ល្អៗច្រើន តែបើឲ្យរើស មិត្តសម្លាញ់ដ៏ល្អជាងគេក្នុងបាល់ទាត់ គឺ Jack Grealish។ កីឡាករន័រវែសមិនបានបញ្ជាក់មូលហេតុនោះទេ។
Grealish គឺជាខ្សែប្រយុទ្ធស្លាបរបស់ Man City និងជាមិត្តរួមក្រុមជាមួយ Haaland។
Haaland ត្រូវបានសេចក្ដីរាយការណ៍ជាច្រើនបានឲ្យដឹងថា តែងមានទំនាក់ទំនងល្អជាមួយមិត្តរួមក្រុម ទោះទៅលេងឲ្យក្រុមណាក៏ដោយ។
Haaland បានបង្ហាញទម្រង់យ៉ាងល្អក្នុងរដូវកាលនេះ ពេលបានមកចូលរួមជាមួយManchester City។ កីឡាករលេងសរុប ៥១ ប្រកួត និងស៊ុតចូល ៥២ គ្រាប់ (ក្នុងនោះ ៣៦ គ្រាប់ក្នុងលីគកំពូលអង់គ្លេស ដែលជាចំនួនគ្រាប់បាល់ច្រើនបំផុតក្នុងប្រវត្តិសាស្ត្រលីគ)៕
ប្រភព៖ Goal អត្ថបទ៖ សេរី មង្គល